អេសាយ 35:4-6

អេសាយ 35:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​មាន​កម្លាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល៍ ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ព្រះ‌អង្គ​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។ គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ

ចែក​រំលែក
អាន អេសាយ 35

អេសាយ 35:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! ព្រះអង្គ​យាង​មក​សង‌សឹក ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។ ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួត‌ហែង។

ចែក​រំលែក
អាន អេសាយ 35

អេសាយ 35:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សង‌សឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា។ គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់ នឹង​បាន​ភ្លឺ​ឡើង ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ឮ​បាន គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោ‌ស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ

ចែក​រំលែក
អាន អេសាយ 35