អេសាយ 35:4-6

អេសាយ 35:4-6 គខប

ចូរ​កម្លា​ចិត្ត​អ្នក​ដែល​ភ័យ​តក់‌ស្លុត​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! មើល៍‌ហ្ន៎ ព្រះ​របស់​អ្នក​រាល់​គ្នា! ព្រះអង្គ​យាង​មក​សង‌សឹក ព្រះអង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​លើ​អ្នក​រាល់​គ្នា គឺ​ព្រះអង្គ​ផ្ទាល់ យាង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា។ ពេល​នោះ មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស ហើយ​មនុស្ស​គ​នឹង​ច្រៀង​យ៉ាង​រីក‌រាយ ដ្បិត​មាន​ទឹក​ផុស​ឡើង​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​មាន​ទឹក​ជ្រោះ​ហូរ នៅ​វាល​ហួត‌ហែង។