អេសាយ 23:1
អេសាយ 23:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាទំនាយអំពីដំណើរក្រុងទីរ៉ុស។ ឱនាវាពីស្រុកតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតក្រុងទីរ៉ុសត្រូវបំផ្លាញហើយ ឥតមានផ្ទះ ឬកន្លែងចូលសំចតណានៅសល់ឡើយ! គេបានឮដំណឹងនោះចាប់តាំងពីស្រុកគីប្រុស។
ចែករំលែក
អាន អេសាយ 23អេសាយ 23:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សេចក្ដីប្រកាសស្ដីអំពីក្រុងទីរ៉ុស: នាវាមកពីស្រុកតើស៊ីសអើយ ចូរនាំគ្នាស្រែកយំទៅ ដ្បិតកំពង់ផែ របស់ក្រុងទីរ៉ុសវិនាសសូន្យ ឥតមានសល់ផ្ទះ ឥតមានកន្លែងចូលសំចតទៀតឡើយ!។ ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ មកពីកោះគីប្រុស។
ចែករំលែក
អាន អេសាយ 23អេសាយ 23:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរក្រុងទីរ៉ុស។ នែ ពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ពីព្រោះទីក្រុងឯងត្រូវបំផ្លាញហើយ ទាល់តែគ្មានផ្ទះណាសល់នៅ ឬផ្លូវណាចូលទៅបានឡើយ ដំណឹងនោះបានសំដែងឲ្យគេដឹងនៅត្រង់ស្រុកគីទីម
ចែករំលែក
អាន អេសាយ 23