អេសាយ 1:18-20

អេសាយ 1:18-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិ‌ភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ។ តែ​បើ​អ្នក​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង នោះ​អ្នក​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​ស្រេច​ហើយ។

ចែក​រំលែក
អាន អេសាយ 1

អេសាយ 1:18-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់ យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​ស្ដាប់​បង្គាប់​យើង អ្នក​រាល់​គ្នា​នឹង​បរិភោគ ផល​ល្អៗ​នៅ​ក្នុង​ស្រុក​នេះ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​មិន​យល់​ព្រម ហើយ​មាន​ចិត្ត​រឹង​ចចេស អ្នក​រាល់​គ្នា​មុខ​ជា​ស្លាប់​ដោយ​មុខ​ដាវ​ពុំ‌ខាន​ឡើយ! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន អេសាយ 1