អេសាយ 1:11
អេសាយ 1:11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់ យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល ឬកូនចៀម ឬពពែនោះទេ។
អេសាយ 1:11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងមិនរវីរវល់នឹងយញ្ញបូជា ដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេ យើងធុញទ្រាន់នឹងពពែឈ្មោល ព្រមទាំងខ្លាញ់កូនគោ ដែលអ្នករាល់គ្នាដុតទាំងមូលថ្វាយយើង ហើយយើងក៏មិនពេញចិត្តនឹងឈាមគោ ឈាមចៀម និងឈាមពពែ របស់អ្នករាល់គ្នាដែរ។
អេសាយ 1:11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា យញ្ញបូជាដ៏មានច្រើនម៉្លេះរបស់ឯងរាល់គ្នា តើជាអ្វីដល់អញ អញធុញទ្រាន់ចំពោះចៀមឈ្មោល នឹងខ្លាញ់នៃសត្វបំប៉ន ដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្ត ចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ