ហេប្រឺ 3:16-19

ហេប្រឺ 3:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​នរណា​ខ្លះ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់ ហើយ​បែរ​ជា​នាំ​គ្នា​បះ‌បោរ? អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ? ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ តើ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​នរណា​ខ្លះ? ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ត្រូវ​ស្លាប់​ចោល​ឆ្អឹង​នៅ​វាល​រហោ‌ស្ថាន​នោះ​ឬ? តើ​ព្រះអង្គ​បាន​ប្ដេជ្ញា​ថា​មិន​ឲ្យ​នរណា​ខ្លះ​ចូល​មក​សម្រាក​ជា​មួយ​ព្រះអង្គ? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ​នោះ​ឬ? ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​ពុំ​បាន​ចូល​ទៅ​សម្រាក​មក​ពី​ពួក​គេ​គ្មាន​ជំនឿ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​តើ​អ្នក​ណា​ដែល​បាន​ឮ ហើយ​បះ‌បោរ​នោះ? តើ​មិន​មែន​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ​ឬ? តើ​ព្រះ‌អង្គ​ក្រោធ​នឹង​អ្នក​ណា ក្នុង​រយៈ​សែសិប​ឆ្នាំ​នោះ? តើ​មិន​មែន​ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ‌ស្ថាន​ទេ​ឬ? តើ​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​ណា​ថា ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ? តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​ទេ​ឬ? ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​ចូល​ទៅ​បាន ដោយ​ព្រោះ​គេ​មិន​ជឿ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តើ​នរណា​ខ្លះ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់ ហើយ​បែរ​ជា​នាំ​គ្នា​បះ‌បោរ? អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ? ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ តើ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​នរណា​ខ្លះ? ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ត្រូវ​ស្លាប់​ចោល​ឆ្អឹង​នៅ​វាល​រហោ‌ស្ថាន​នោះ​ឬ? តើ​ព្រះអង្គ​បាន​ប្ដេជ្ញា​ថា​មិន​ឲ្យ​នរណា​ខ្លះ​ចូល​មក​សម្រាក​ជា​មួយ​ព្រះអង្គ? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ​នោះ​ឬ? ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​ពុំ​បាន​ចូល​ទៅ​សម្រាក​មក​ពី​ពួក​គេ​គ្មាន​ជំនឿ។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចុះ​តើ​អ្នក​ណា​ដែល​ឮ រួច​កើត​បះ‌បោរ​នោះ តើ​មិន​មែន​ជា​អស់​អ្នក ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី តើ​ទ្រង់​គ្នាន់‌ក្នាញ់​នឹង​អ្នក​ណា នៅ​រវាង​៤០​ឆ្នាំ​នោះ តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​បាន​ធ្វើ​បាប ដែល​សាក​សព​របស់​គេ​បាន​ដួល នៅ​ទី​រហោ‌ស្ថាន​ទេ​ឬ​អី ហើយ​តើ​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ណា​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» បើ​មិន​មែន​នឹង​អស់​អ្នក ដែល​មិន​ស្តាប់​បង្គាប់​ទេ ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​នឹង​ចូល​បាន​ទេ ដោយ​ព្រោះ​គេ​មិន​ជឿ។

ចែក​រំលែក
អាន ហេប្រឺ 3