ហេប្រឺ 3:12-15

ហេប្រឺ 3:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បង‌ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​មាន​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ចិត្ត​អាក្រក់​បែរ​ចេញ​ពី​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់។ ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​កាលដែល​នៅ​តែ​មាន​ពាក្យ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។ ប្រសិន‌បើ​យើង​កាន់​ខ្ជាប់​តាម​ចិត្ត​ជឿ​ជាក់​ដែល​យើង​មានតាំង​ពី​ដំបូង រហូត​ដល់​ចុង​បំផុត​មែន នោះ​យើង​ពិត​ជា​មាន​ចំណែក​ជា​មួយ​ព្រះ‌គ្រីស្ទ​ហើយ ព្រោះ​មាន​សេចក្តី​ចែង​ថា៖ «នៅ​ថ្ងៃ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ នោះមិន​ត្រូវ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ»។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ បងប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បងប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ផ្ទុយ​ទៅ​វិញ ចូរ​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ត​រឹង‌រូស ដោយ​ចាញ់​បោក​បាប*។ ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ហើយ ព្រោះ​ក្នុង​គម្ពីរ​មាន​ចែង​ថា «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ នោះ​ឡើយ»។

ចែក​រំលែក
អាន ហេប្រឺ 3

ហេប្រឺ 3:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បាន​ជា​អញ​ស្បថ​ទាំង​កំហឹង​ថា វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង‌រូស ដោយ​សេចក្ដី​បញ្ឆោត​របស់​អំពើ​បាប ដ្បិត​បើ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​ជំនឿ​ដើម ដរាប​ដល់​ចុង​បំផុត​មែន នោះ​ពិត​ជា​យើង​បាន​ត្រឡប់​ជា​អ្នក​មាន​ចំណែក​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ហើយ កំពុង​ដែល​នៅ​មាន​សេចក្ដី​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់ នោះ​កុំ​ឲ្យ​តាំង​ចិត្ត​រឹង‌រូស ដូច​កាល​គ្រា​បះ‌បោរ​នោះ​ឡើយ»

ចែក​រំលែក
អាន ហេប្រឺ 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ