ហេប្រឺ 11:39-40
ហេប្រឺ 11:39-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកទាំងអស់នោះ ទោះបើមានគេសរសើរ ដោយព្រោះជំនឿរបស់គេក៏ដោយ តែគេមិនបានទទួលអ្វីៗដែលព្រះបានសន្យានោះទេ ដោយព្រះបានផ្គត់ផ្គង់អ្វីមួយដែលប្រសើរជាងដល់យើង ដើម្បីឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍រួមជាមួយយើងដែរ ។
ហេប្រឺ 11:39-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។ ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ព្រះអង្គពុំបានប្រោសអ្នកទាំងនោះឲ្យបានគ្រប់លក្ខណៈមុនយើងឡើយ។
ហេប្រឺ 11:39-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកអ្នកទាំងនោះ ទោះបើមានសេចក្ដីបន្ទាល់ពីគេថា គេមានសេចក្ដីជំនឿក៏ដោយ គង់តែគេមិនបានទទួលសេចក្ដី ដែលបានសន្យានោះទេ ដ្បិតព្រះបានផ្គត់ផ្គង់សេចក្ដីប្រសើរជាងសំរាប់យើងរាល់គ្នា ដើម្បីមិនឲ្យអ្នកទាំងនោះបានគ្រប់លក្ខណ៍ ក្រៅពីយើងឡើយ។