ហេប្រឺ 11:32-34
ហេប្រឺ 11:32-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតគ្មានពេលនឹងថ្លែងប្រាប់ពីរឿងលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងពួកហោរាទេ ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ បានពន្លត់ភ្លើងដែលឆេះពេញអំណាច បានគេចផុតពីមុខដាវ មានកម្លាំងនៅពេលកំពុងតែទន់ខ្សោយ ត្រឡប់ជាពូកែក្នុងចម្បាំង កម្ចាត់ពលទ័ពសាសន៍ដទៃ។
ហេប្រឺ 11:32-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងព្យាការីនានាទេ។ ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឲ្យ បានបិទមាត់សិង្ហ បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។
ហេប្រឺ 11:32-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើត្រូវឲ្យខ្ញុំនិយាយអ្វីទៀត ដ្បិតគ្មានពេលវេលានឹងថ្លែងប្រាប់រឿងពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល នឹងពួកហោរាទេ ដែលដោយសារសេចក្ដីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ បានពន្លត់អំណាចភ្លើង បានរួចពីមុខដាវ បានមានកំឡាំងក្នុងកាលដែលកំពុងតែខ្សោយ ក៏ត្រឡប់ជាពូកែក្នុងចំបាំង ទាំងកំចាត់ពលទ័ពសាសន៍ដទៃផង