ហេប្រឺ 10:13-25

ហេប្រឺ 10:13-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ ព្រះអង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះអង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។ បន្ទាប់​មក ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ» ។ ដូច្នេះ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​ឲ្យ​រួច​ពី​បាប​ទៀត​ឡើយ។ ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ចិត្ត​រឹង‌ប៉ឹង ចូល​មក​ក្នុង​ទីសក្ការៈ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​បាន​បើក​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ព្រះអង្គ​ឆ្លង​កាត់​វាំងនន ពោល​គឺ​រូប​កាយ​របស់​ព្រះអង្គ ដែល​កើត​មក​ជា​មនុស្ស។ ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរ‌ពេញ​ដោយ​ជំនឿ​មាំ‌មួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​គំនិត​សៅ‌ហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។ ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​ខ្ជាប់ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ណា ព្រះអង្គ​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ ។ តោង​យើង​មើល​ថែ‌រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។ មិន​ត្រូវ​លះ‌បង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:13-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទាំង​រង់​ចាំ​តាំង​ពី​ពេល​នោះ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ជា​កំណល់​កល់​ព្រះ‌បា​ទព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ឲ្យ​បាន​គ្រប់​លក្ខណ៍​ជា​រៀង​រហូត ដោយ​សារ​តង្វាយ​តែ​មួយ​គត់។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​ធ្វើ​បន្ទាល់​ប្រាប់​យើង​ដែរ ក្រោយ​ពេល​ដែលទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​តាំង​ជាមួយ​ពួក​គេ​ក្រោយ​គ្រា​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​គេ»។ ព្រះ‌អង្គ​ក៏មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត» ដូច្នេះ ទីណា​មាន​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ ទី​នោះ​មិន​ចាំ​បាច់​ថ្វាយ​តង្វាយ ដោយ​ព្រោះ​បាប​ទៀតឡើយ។ ហេតុ​នេះ បង‌ប្អូន​អើយ ដោយ​យើង​មាន​ចិត្ត​ជឿ​ជាក់​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ តាម​ផ្លូវ​ដែល​ព្រះ‌អង្គបាន​បើក​ឲ្យ​យើង ជា​ផ្លូវ​ថ្មី ហើយ​រស់ ឆ្លង​កាត់​វាំងនន គឺ​ជា​រូប​សាច់​ព្រះ‌អង្គ ហើយ​ដោយ​យើង​មាន​សម្តេច​សង្ឃ​ដ៏​ធំ​មួយ​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។ ត្រូវ​ឲ្យ​យើង​កាន់​ខ្ជាប់ តាម​សេចក្តី​សង្ឃឹម​ដែល​យើង​បាន​ប្រកាស​នោះ កុំ​ឲ្យ​រង្គើ ដ្បិត​ព្រះ‌អង្គ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ​ត្រង់។ ត្រូវ​ឲ្យ​យើង​ពិចារណា​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ត្រូវ​លើកទឹក​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:13-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ ព្រះអង្គ​រង់‌ចាំ​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ ឲ្យ​ចុះ​ចូល​ក្រោម​ព្រះ‌បាទា​ព្រះអង្គ។ ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ត​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។ បន្ទាប់​មក ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ» ។ ដូច្នេះ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​ឲ្យ​រួច​ពី​បាប​ទៀត​ឡើយ។ ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ចិត្ត​រឹង‌ប៉ឹង ចូល​មក​ក្នុង​ទីសក្ការៈ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​បាន​បើក​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ព្រះអង្គ​ឆ្លង​កាត់​វាំងនន ពោល​គឺ​រូប​កាយ​របស់​ព្រះអង្គ ដែល​កើត​មក​ជា​មនុស្ស។ ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរ‌ពេញ​ដោយ​ជំនឿ​មាំ‌មួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​គំនិត​សៅ‌ហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។ ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​ខ្ជាប់ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ណា ព្រះអង្គ​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ ។ តោង​យើង​មើល​ថែ‌រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។ មិន​ត្រូវ​លះ‌បង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។

ចែក​រំលែក
អាន ហេប្រឺ 10

ហេប្រឺ 10:13-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទាំង​ចាំ​ទំរាំ​ដល់​បាន​ដាក់​ពួក​ខ្មាំង​សត្រូវ ឲ្យ​ធ្វើ​ជា​កំណល់​កល់​ព្រះ‌បាទ​ទ្រង់ ដ្បិត​ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់​លក្ខណ៍​អស់​‌កល្ប​ជានិច្ច ដោយ‌សារ​ដង្វាយ​តែ​១​នោះ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ធ្វើ​បន្ទាល់​ដល់​យើង​ដែរ ដ្បិត​ក្រោយ​ដែល​ទ្រង់​មាន​បន្ទូល​ថា «ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​គេ​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រិត្យ‌វិន័យ​អញ​នៅ​ក្នុង​ចិត្ត​គេ ហើយ​នឹង​កត់​ទុក​នៅ​ក្នុង​គំនិត​គេ​ផង» នោះ​ទ្រង់​បាន​បន្ថែម​នូវ​ព្រះ‌បន្ទូល​នេះ​ទៀត​ថា «អញ​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប នឹង​សេចក្ដី​ទទឹង​ច្បាប់​របស់​គេ​ទៀត» ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។ ដូច្នេះ បង​ប្អូន​អើយ ដែល​យើង​មាន​សេចក្ដី​ក្លៀវ‌ក្លា​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ តាម​ផ្លូវ​ដែល​ទ្រង់​បាន​តាំង​សំរាប់​យើង​រាល់​គ្នា ជា​ផ្លូវ​ថ្មី ហើយ​រស់ ដែល​ចូល​កាត់​វាំង‌នន គឺ​ជា​រូប​សាច់​របស់​ទ្រង់ ហើយ​ដែល​មាន​សំដេច​សង្ឃ​ដ៏​ធំ​១​អង្គ​ត្រួត​លើ​ដំណាក់​ព្រះ នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត​ទាំង​មាន​ចិត្ត​ស្មោះ‌ត្រង់ នឹង​ចិត្ត​ដឹង​ពិត​ប្រាកដ ហើយ​សេចក្ដី​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​ប្រោះ​ញែក​ជា​ស្អាត​រួច​ពី​បញ្ញា​ចិត្ត​ដែល​សៅ‌ហ្មង​ផង ហើយ​បាន​លាង​រូប‌កាយ​នឹង​ទឹក​ដ៏​ស្អាត​ដែរ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​កាន់​ខ្ជាប់ តាម​សេចក្ដី​បន្ទាល់​របស់​សេចក្ដី​សង្ឃឹម​នោះ ឥត​រវើ‌រវាយ ដ្បិត​ព្រះ​ដែល​បាន​សន្យា​នោះ ទ្រង់​ស្មោះ‌ត្រង់ ហើយ​ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ

ចែក​រំលែក
អាន ហេប្រឺ 10