ទាំងរង់ចាំតាំងពីពេលនោះ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ ជាកំណល់កល់ព្រះបាទព្រះអង្គ។ ដ្បិតព្រះអង្គបានប្រោសអស់អ្នកដែលបានញែកជាបរិសុទ្ធ ឲ្យបានគ្រប់លក្ខណ៍ជារៀងរហូត ដោយសារតង្វាយតែមួយគត់។ ព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើបន្ទាល់ប្រាប់យើងដែរ ក្រោយពេលដែលទ្រង់មានព្រះបន្ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសេចក្ដីសញ្ញាដែលយើងនឹងតាំងជាមួយពួកគេក្រោយគ្រានោះ គឺថា យើងនឹងដាក់ក្រឹត្យវិន័យនៅក្នុងចិត្តរបស់គេ ហើយចារក្រឹត្យវិន័យទាំងនោះនៅក្នុងគំនិតរបស់គេ»។ ព្រះអង្គក៏មានព្រះបន្ទូលបន្ថែមទៀតថា៖ «យើងនឹងលែងនឹកចាំពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀត» ដូច្នេះ ទីណាមានការលើកលែងទោសឲ្យរួចពីសេចក្ដីទាំងនោះ ទីនោះមិនចាំបាច់ថ្វាយតង្វាយ ដោយព្រោះបាបទៀតឡើយ។ ហេតុនេះ បងប្អូនអើយ ដោយយើងមានចិត្តជឿជាក់នឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ តាមផ្លូវដែលព្រះអង្គបានបើកឲ្យយើង ជាផ្លូវថ្មី ហើយរស់ ឆ្លងកាត់វាំងនន គឺជារូបសាច់ព្រះអង្គ ហើយដោយយើងមានសម្តេចសង្ឃដ៏ធំមួយអង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។ ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។ ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
អាន ហេព្រើរ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេព្រើរ 10:13-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ