ហេប្រឺ 1:5-6
ហេប្រឺ 1:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតតើព្រះធ្លាប់មានព្រះបន្ទូលទៅកាន់ទេវតាណាមួយថា៖ «អ្នកជាកូនយើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ» ដែរឬ? ម្យ៉ាងទៀត ពេលព្រះប្រទានព្រះរាជបុត្រាមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឲ្យទេវតារបស់ព្រះទាំងអស់ថ្វាយបង្គំព្រះរាជបុត្រា» ។
ហេប្រឺ 1:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវតាណាម្នាក់ថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គ ធ្វើជាបុត្រនៅថ្ងៃនេះ» ឬមានព្រះបន្ទូលថា៖ «យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង» សោះឡើយ។ មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឲ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖ «ទេវតា*ទាំងអស់របស់ព្រះជាម្ចាស់ ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា» ។
ហេប្រឺ 1:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតតើព្រះដែលមានព្រះបន្ទូលនឹងទេវតាណាមួយថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» ឬថា «អញនឹងបានជាឪពុកដល់វា ហើយវានឹងបានជាកូនរបស់អញ» ដូច្នេះឬទេ ហើយម្តងទៀត កាលទ្រង់ឲ្យព្រះរាជបុត្រាមកក្នុងលោកីយ នោះទ្រង់មានបន្ទូលថា «ចូរឲ្យអស់ទាំងទេវតានៃព្រះថ្វាយបង្គំចុះ»