លោកុប្បត្តិ 42:35-38
លោកុប្បត្តិ 42:35-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។ លោកយ៉ាកុប ជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយ៉ូសែបក៏បាត់ ស៊ីម្មានក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។ លោករូបេនជម្រាបឪពុកថា៖ «ប្រសិនបើកូនមិននាំបេនយ៉ាមីនមកជូនលោកឪពុកវិញទេនោះ សូមសម្លាប់កូនប្រុសទាំងពីររបស់កូនទៅ! កូនសូមធានាខុសត្រូវទាំងស្រុង គឺកូនមុខជានាំវាមកជូនលោកឪពុកវិញមិនខាន»។ លោកយ៉ាកុបមានប្រសាសន៍ថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបម្រុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
លោកុប្បត្តិ 42:35-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេបានចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញកញ្ចប់ប្រាក់របស់គេរៀងៗខ្លួននៅក្នុងបាវ។ កាលគេឃើញកញ្ចប់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យញ័រជាខ្លាំង។ លោកយ៉ាកុបជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាបានធ្វើឲ្យពុកបាត់កូនអស់ហើយ គឺយ៉ូសែបមិននៅ ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវនេះ ឯងចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះបានមកទាស់នឹងពុកហើយ»។ ពេលនោះ រូបេនឆ្លើយទៅឪពុកថា៖ «បើខ្ញុំមិននាំវាមកជួបលោកឪពុកវិញទេ សូមសម្លាប់កូនប្រុសរបស់ខ្ញុំទាំងពីរចុះ សូមឲ្យវាមកខ្ញុំ ខ្ញុំនឹងនាំវាមកជូនលោកឪពុកវិញមិនខាន»។ ប៉ុន្ដែ លោកយ៉ាកុបប្រកែកថា៖ «ពុកមិនឲ្យកូនពៅរបស់ឪពុកចុះទៅជាមួយឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែម្នាក់ឯងប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងទុក្ខព្រួយមិនខាន»។
លោកុប្បត្តិ 42:35-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញថង់ប្រាក់របស់គេរៀងៗខ្លួន។ ពេលឃើញថង់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យខ្លាចជាខ្លាំង។ លោកយ៉ាកុប ជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាធ្វើឲ្យពុកបាត់កូនទាំងអស់ហើយ គឺយ៉ូសែបក៏បាត់ ស៊ីម្មានក៏បាត់ ឥឡូវនេះ ឯងរាល់គ្នាចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះធ្វើឲ្យពុកខ្លោចផ្សាខ្លាំងណាស់»។ លោករូបេនជម្រាបឪពុកថា៖ «ប្រសិនបើកូនមិននាំបេនយ៉ាមីនមកជូនលោកឪពុកវិញទេនោះ សូមសម្លាប់កូនប្រុសទាំងពីររបស់កូនទៅ! កូនសូមធានាខុសត្រូវទាំងស្រុង គឺកូនមុខជានាំវាមកជូនលោកឪពុកវិញមិនខាន»។ លោកយ៉ាកុបមានប្រសាសន៍ថា៖ «ពុកមិនឲ្យកូនពៅរបស់ពុកទៅជាមួយកូនទាំងអស់គ្នាជាដាច់ខាត! បងវាស្លាប់បាត់ទៅហើយ គឺនៅសល់តែវាម្នាក់ប៉ុណ្ណោះ។ ប្រសិនបើគ្រោះថ្នាក់អ្វីកើតមានដល់វា នៅតាមផ្លូវដែលកូនៗបម្រុងនឹងធ្វើដំណើរទៅនោះ កូនៗទាំងអស់គ្នានឹងធ្វើឲ្យឪពុកដែលកាន់តែចាស់ជរាណាស់ហើយនេះ ត្រូវលាចាកលោកទៅ ទាំងកើតទុក្ខជាមិនខាន»។
លោកុប្បត្តិ 42:35-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេបានចាក់ស្រូវចេញពីបាវទៅ នោះក៏ឃើញកញ្ចប់ប្រាក់របស់គេរៀងខ្លួននៅក្នុងបាវ រួចគេនឹងឪពុកគេមានសេចក្ដីភ័យញ័រ ដោយឃើញកញ្ចប់ប្រាក់ទាំងនោះ យ៉ាកុបជាឪពុកនិយាយថា ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្ដីទាំងនេះជាទំនាស់នឹងអញហើយ រូបេនឆ្លើយទៅឪពុកថា បើខ្ញុំមិននាំវាមកវិញ នោះសូមសំឡាប់កូនប្រុសខ្ញុំទាំង២ចុះ សូមឲ្យវាមកខ្ញុំៗនឹងនាំវាមកជូនលោកឪពុកវិញជាមិនខាន តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។