លោកុ‌ប្បត្តិ 42:35-38

លោកុ‌ប្បត្តិ 42:35-38 គកស១៦

កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់​ៗ​បាន​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ៗខ្លួន​នៅ​ក្នុង​បាវ។ កាល​គេ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ ពួក‌គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង។ លោក​យ៉ាកុប​ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ពុក​បាត់​កូន​អស់​ហើយ គឺ​យ៉ូសែប​មិន​នៅ ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​នេះ ឯង​ចង់​យក​បេនយ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​បាន​មក​ទាស់​នឹង​ពុក​ហើយ»។ ពេល​នោះ រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បើ​ខ្ញុំ​មិន​នាំ​វា​មក​ជួប​លោក​ឪពុក​វិញ​ទេ សូម​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំ ខ្ញុំ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។ ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។