លោកុប្បត្តិ 17:8-27
លោកុប្បត្តិ 17:8-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ត្រូវគោរពតាមគ្រប់តំណតទៅ។ អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវកាត់ស្បែក*ឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាកាត់ស្បែកជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា។ នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្ដី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្ដី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។ គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។ រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ ។ យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្ដេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។ លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។ លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា “អ៊ីសាក” ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្សដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។ ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្ដេចដប់ពីរអង្គនឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយក្នុងខែនេះ»។ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីលោកអប្រាហាំឡើងទៅ។ នៅថ្ងៃដដែលនោះ លោកអប្រាហាំបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក ព្រមទាំងអស់អ្នកដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក មកធ្វើពិធីកាត់ស្បែក*ឲ្យ ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោក។ ពេលលោកអប្រាហាំទទួលពិធីកាត់ស្បែកនោះ លោកមានអាយុកៅសិបប្រាំបួនឆ្នាំហើយ រីឯអ៊ីស្មាអែលជាកូនរបស់លោក មានអាយុដប់បីឆ្នាំ នៅពេលទទួលពិធីកាត់ស្បែក។ លោកអប្រាហាំ និងអ៊ីស្មាអែលជាកូនបានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់លោក ឬអ្នកក្រៅដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។
លោកុប្បត្តិ 17:8-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯស្រុកកាណានទាំងអស់ដែលអ្នកស្នាក់នៅ យើងនឹងប្រគល់ឲ្យអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរអាករអស់កល្បជានិច្ច ហើយយើងនឹងធ្វើជាព្រះរបស់គេ»។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវកាន់តាមសេចក្ដីសញ្ញារបស់យើង ទាំងអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ គ្រប់តំណរបស់គេតទៅ។ នេះជាសេចក្ដីសញ្ញារបស់យើង ដែលយើងតាំងជាមួយអ្នក និងពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ អ្នកត្រូវកាន់តាម គឺថា ប្រុសៗទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវតែកាត់ស្បែក។ អ្នករាល់គ្នាត្រូវកាត់ស្បែកចុងស្វាស ទុកជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយអ្នករាល់គ្នា។ គ្រប់ទាំងកូនប្រុសៗនៅគ្រប់តំណតទៅ ទោះបើកើតនៅក្នុងផ្ទះរបស់អ្នក ឬក៏បានយកប្រាក់ទិញពីសាសន៍ដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ពេលកើតមកបានប្រាំបីថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ។ ទាំងអ្នកដែលកើតនៅក្នុងផ្ទះរបស់អ្នក ទាំងអ្នកដែលបានទិញមកនឹងប្រាក់ក្តី ក៏ត្រូវតែកាត់ស្បែកឲ្យទាំងអស់ ដើម្បីឲ្យសេចក្ដីសញ្ញារបស់យើងនៅជាប់ក្នុងសាច់របស់អ្នករាល់គ្នា ជាសេចក្ដីសញ្ញាដែលនៅអស់កល្បជានិច្ច។ មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះអ្នកនោះមិនបានកាន់តាមសេចក្ដីសញ្ញារបស់យើង»។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំទៀតថា៖ «រីឯសារ៉ាយជាប្រពន្ធរបស់អ្នក មិនត្រូវហៅថា "សារ៉ាយ"ទៀតទេ គឺត្រូវហៅនាងថា "សារ៉ា" វិញ។ យើងនឹងឲ្យពរនាង ហើយមួយវិញទៀត យើងនឹងឲ្យអ្នកមានកូនតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងធ្វើជាម្តាយនៃជាតិសាសន៍ផ្សេងៗ ហើយក៏នឹងមានស្តេចនៃជាតិសាសន៍ជាច្រើនកើតចេញពីនាងដែរ»។ ពេលនោះ លោកអ័ប្រាហាំក៏ក្រាបឱនមុខដល់ដី ទាំងអស់សំណើច ហើយនឹកក្នុងចិត្តថា «តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំបានឬ? តើសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ អាចបង្កើតកូនបានឬ?» លោកអ័ប្រាហាំទូលព្រះថា៖ «ឱសូមឲ្យតែអ៊ីសម៉ាអែលបាននៅរស់ចំពោះព្រះអង្គ នោះគ្រប់គ្រាន់ហើយ!»។ ព្រះទ្រង់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ា ប្រពន្ធអ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា "អ៊ីសាក" យើងនឹងតាំងសញ្ញាជាមួយកូននោះ ជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សម្រាប់ពូជពង្សរបស់វាដែលកើតមកតាមក្រោយ។ ឯអ៊ីសម៉ាអែល យើងបានយល់ព្រមហើយ មើល៍ យើងបានឲ្យពរវា ហើយនឹងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយដប់ពីរនាក់ ហើយយើងនឹងធ្វើឲ្យវាបានត្រឡប់ជាជាតិសាសន៍មួយដ៏ធំ។ ប៉ុន្ដែ យើងនឹងតាំងសញ្ញារបស់យើងជាមួយអ៊ីសាកវិញ ជាកូនដែលសារ៉ានឹងបង្កើតឲ្យអ្នកនៅឆ្នាំក្រោយក្នុងរដូវនេះ»។ កាលព្រះទ្រង់មានព្រះបន្ទូលជាមួយលោកអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចេញពីលោកហោះឡើងទៅ។ បន្ទាប់មក លោកអ័ប្រាហាំក៏យកអ៊ីសម៉ាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងមនុស្សដែលលោកបានទិញដោយប្រាក់ គឺប្រុសៗទាំងប៉ុន្មានក្នុងចំណោមមនុស្សដែលនៅក្នុងផ្ទះរបស់លោក មកកាត់ស្បែកចុងស្វាសនៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់ដល់លោក។ កាលលោកអ័ប្រាហាំទទួលពិធីកាត់ស្បែក លោកមានអាយុកៅសិបឆ្នាំហើយ។ ចំណែកឯអ៊ីសម៉ាអែលកូនរបស់លោក មានអាយុដប់បីឆ្នាំ នៅពេលទទួលពិធីកាត់ស្បែក ទាំងលោកអ័ប្រាហាំ និងអ៊ីសម៉ាអែលជាកូន បានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ហើយបុរសៗទាំងអស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក និងអស់អ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។
លោកុប្បត្តិ 17:8-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «ចំណែកឯអ្នកវិញ អ្នកត្រូវគោរពសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ត្រូវគោរពតាមគ្រប់តំណតទៅ។ អ្នករាល់គ្នាត្រូវគោរពសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សរបស់អ្នកដែលនឹងកើតមកតាមក្រោយ ដូចតទៅនេះ គឺត្រូវកាត់ស្បែក*ឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នាកាត់ស្បែកជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា។ នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្ដី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្ដី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។ គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។ រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ ។ យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្ដេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។ លោកអប្រាហាំក្រាបចុះ ឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះអាចមានកូនទៅកើតឬ? រីឯសារ៉ាដែលមានអាយុកៅសិបឆ្នាំហើយ តើនៅតែអាចសម្រាលកូនបានឬ?»។ លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា “អ៊ីសាក” ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្សដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។ ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្ដេចដប់ពីរអង្គនឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលសារ៉ានឹងបង្កើតឲ្យអ្នក នៅឆ្នាំក្រោយក្នុងខែនេះ»។ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីលោកអប្រាហាំឡើងទៅ។ នៅថ្ងៃដដែលនោះ លោកអប្រាហាំបាននាំអ៊ីស្មាអែលជាកូន និងអស់អ្នកដែលកើតនៅក្នុងផ្ទះរបស់លោក ព្រមទាំងអស់អ្នកដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ គឺប្រុសៗទាំងអស់ដែលនៅក្នុងផ្ទះរបស់លោក មកធ្វើពិធីកាត់ស្បែក*ឲ្យ ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ដល់លោក។ ពេលលោកអប្រាហាំទទួលពិធីកាត់ស្បែកនោះ លោកមានអាយុកៅសិបប្រាំបួនឆ្នាំហើយ រីឯអ៊ីស្មាអែលជាកូនរបស់លោក មានអាយុដប់បីឆ្នាំ នៅពេលទទួលពិធីកាត់ស្បែក។ លោកអប្រាហាំ និងអ៊ីស្មាអែលជាកូនបានទទួលពិធីកាត់ស្បែកនៅថ្ងៃជាមួយគ្នា ហើយអស់អ្នកដែលរស់នៅក្នុងផ្ទះរបស់លោក គឺអស់អ្នកដែលកើតក្នុងផ្ទះរបស់លោក ឬអ្នកក្រៅដែលលោកបានទិញមកធ្វើជាខ្ញុំបម្រើ ក៏បានទទួលពិធីកាត់ស្បែកជាមួយលោកដែរ។
លោកុប្បត្តិ 17:8-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯងនឹងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។ រួចទ្រង់មានបន្ទូលនឹងអ័ប្រាហាំទៀតថា ឯឯង ត្រូវឲ្យឯងកាន់តាមសេចក្ដីសញ្ញារបស់អញ ទាំងឯងនឹងពូជឯងតរៀងទៅ តាមដំណគេ នេះជាសេចក្ដីសញ្ញារបស់អញ ដែលឯង នឹងពូជឯងត្រូវកាន់ចំពោះអញតរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯង ត្រូវតែកាត់ស្បែក ឯងរាល់គ្នាត្រូវកាត់ស្បែកក្រោមចុងស្វាស ទុកជាទីសំគាល់ពីសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងដំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្ដីសញ្ញារបស់អញហើយ។ រួចព្រះទ្រង់ក៏មានបន្ទូលនឹងអ័ប្រាហាំទៀតថា ឯសារ៉ាយជាប្រពន្ធឯង នោះឯងមិនត្រូវហៅថាសារ៉ាយទៀតទេ គឺត្រូវហៅថាសារ៉ាវិញ អញនឹងឲ្យពរដល់នាង ហើយនឹងឲ្យឯងមានកូនពីនាងដែរ អញនឹងឲ្យពរដល់នាងជាពិត នាងនឹងធ្វើជាម្តាយនៃនគរផ្សេងៗ ហើយនឹងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ នឹកអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ រួចអ័ប្រាហាំទូលថា ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ នោះព្រះទ្រង់មានបន្ទូលថា សារ៉ាប្រពន្ធឯងនឹងបង្កើតកូនឲ្យឯងមែន ហើយឯងត្រូវឲ្យឈ្មោះថាអ៊ីសាក អញនឹងតាំងសញ្ញានឹងវា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សំរាប់ពូជវាតរៀងទៅ ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនឹងធ្វើឲ្យវាកើតបានកូនចំរើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ តែឯសេចក្ដីសញ្ញារបស់អញ នោះនឹងបានតាំងនឹងអ៊ីសាកវិញ ដែលសារ៉ានឹងបង្កើតឲ្យដល់ឯងនៅកំណត់ឆ្នាំក្រោយនេះ លុះព្រះទ្រង់មានបន្ទូលនឹងអ័ប្រាហាំស្រេចហើយ នោះទ្រង់ឃ្លាតចេញពីគាត់ហោះឡើងទៅ។ ឯអ័ប្រាហាំក៏យកអ៊ីសម៉ាអែលកូនខ្លួន ព្រមទាំងមនុស្សប្រុសៗដែលបានកើតនៅផ្ទះខ្លួន នឹងមនុស្សដែលបានទិញដោយប្រាក់ផង គឺគ្រប់ទាំងប្រុសៗនៅក្នុងពួកផ្ទះគាត់ទាំងប៉ុន្មាន មកកាត់ស្បែកស្រោមចុងស្វាសទាំងអស់គ្នានៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់មក ឯអ័ប្រាហាំ កាលគាត់ទទួលកាត់ស្បែក នោះមានអាយុ៩៩ឆ្នាំហើយ ចំណែកអ៊ីសម៉ាអែលកូនគាត់ក៏មានអាយុ១៣ឆ្នាំដែរ ទាំងអ័ប្រាហាំ នឹងអ៊ីសម៉ាអែលជាកូន ក៏បានទទួលកាត់ស្បែកនៅថ្ងៃដដែលនោះ ហើយមនុស្សប្រុសៗទាំងអស់នៅផ្ទះគាត់ គឺទាំងពួកអ្នកដែលកើតនៅផ្ទះគាត់ នឹងពួកអ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃទាំងប៉ុន្មានផង គេបានកាត់ស្បែកជាមួយនឹងគាត់ទាំងអស់គ្នា។