លោកុប្បត្តិ 17:12-13
លោកុប្បត្តិ 17:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលកើតបានប្រាំបីថ្ងៃ ប្រុសៗទាំងអស់ គ្រប់តំណតទៅ ទោះបីកើតនៅក្នុងគ្រួសាររបស់អ្នកក្ដី ឬក៏ទិញមកពីអ្នកដទៃដែលមិនមែនជាពូជពង្សរបស់អ្នកក្ដី ត្រូវតែទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា។ គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។
លោកុប្បត្តិ 17:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រប់ទាំងកូនប្រុសៗនៅគ្រប់តំណតទៅ ទោះបើកើតនៅក្នុងផ្ទះរបស់អ្នក ឬក៏បានយកប្រាក់ទិញពីសាសន៍ដទៃ ដែលមិនមែនជាពូជពង្សរបស់អ្នកក្តី ពេលកើតមកបានប្រាំបីថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ។ ទាំងអ្នកដែលកើតនៅក្នុងផ្ទះរបស់អ្នក ទាំងអ្នកដែលបានទិញមកនឹងប្រាក់ក្តី ក៏ត្រូវតែកាត់ស្បែកឲ្យទាំងអស់ ដើម្បីឲ្យសេចក្ដីសញ្ញារបស់យើងនៅជាប់ក្នុងសាច់របស់អ្នករាល់គ្នា ជាសេចក្ដីសញ្ញាដែលនៅអស់កល្បជានិច្ច។
លោកុប្បត្តិ 17:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងដំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច