អេសេគាល 37:1-2
អេសេគាល 37:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះហស្តរបស់ព្រះយេហូវ៉ាបានសណ្ឋិតលើខ្ញុំ ហើយព្រះអង្គក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ទៅដាក់ចុះនៅកណ្ដាលច្រកភ្នំមួយ ដែលពេញដោយឆ្អឹងខ្មោច។ ព្រះអង្គឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយស្ងួតហែងណាស់។
អេសេគាល 37:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ព្រះវិញ្ញាណរបស់ព្រះអង្គនាំខ្ញុំទៅដាក់កណ្ដាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។ ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។
អេសេគាល 37:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះហស្តនៃព្រះយេហូវ៉ា បានសណ្ឋិតលើខ្ញុំ ហើយទ្រង់ក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណនៃព្រះយេហូវ៉ាទៅដាក់ចុះនៅកណ្តាលច្រកភ្នំ១ ដែលពេញដោយឆ្អឹងខ្មោច ទ្រង់ឲ្យខ្ញុំដើរក្បែរឆ្អឹងទាំងនោះនៅព័ទ្ធជុំវិញ ខ្ញុំក៏ឃើញថា នៅវាលច្រកនោះ មានឆ្អឹងយ៉ាងសន្ធឹក ហើយថា ស្ងួតហែងណាស់ផង