អេសេគាល 2:7-8
អេសេគាល 2:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកត្រូវថ្លែងពាក្យរបស់យើងប្រាប់គេ ទោះបើគេព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។ ប៉ុន្តែ អ្នក កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលយើងប្រាប់អ្នកចុះ អ្នកកុំមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលយើងឲ្យដល់អ្នក»។
អេសេគាល 2:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។ កូនមនុស្សអើយ ចូរស្ដាប់សេចក្ដីដែលយើងប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ ចូរហាមាត់ ហើយបរិភោគអាហារដែលយើងនឹងឲ្យអ្នកនៅពេលនេះ»។
អេសេគាល 2:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។ តែឯឯង កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលអញប្រាប់ដល់ឯងចុះ កុំឲ្យឯងមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលអញឲ្យដល់ឯង