និក្ខមនំ 9:1-7
និក្ខមនំ 9:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺមានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។ ប្រសិនបើព្រះករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ នោះព្រះអម្ចាស់នឹងប្រើបារមីរបស់ព្រះអង្គ ប្រហារហ្វូងសត្វរបស់ព្រះករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ ព្រះអម្ចាស់មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ឲ្យវិនាសដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។ ព្រះអម្ចាស់កំណត់ពេលវេលា ដោយមានព្រះបន្ទូលថា ស្អែកព្រះអង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។ នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាសឡើយ។ ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។
និក្ខមនំ 9:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចូលទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះថា "ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង"។ ប្រសិនបើអ្នកមិនព្រមបើកឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងពួកគេ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់អ្នកដែលនៅចម្ការ គឺទាំងសេះ លា អូដ្ឋ និងហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នរោគយ៉ាងវេទនា។ ប៉ុន្ដែ ព្រះយេហូវ៉ានឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល និងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះ នឹងគ្មានសត្វណាមួយរបស់កូនចៅអ៊ីស្រាអែលស្លាប់ឡើយ»។ ព្រះយេហូវ៉ាក៏ដាក់កំណត់ថា៖ «ថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការនេះនៅក្នុងស្រុកអេស៊ីព្ទ»។ នៅថ្ងៃបន្ទាប់ ព្រះយេហូវ៉ាក៏ធ្វើដូច្នោះ គឺហ្វូងសត្វរបស់សាសន៍អេស៊ីព្ទទាំងប៉ុន្មានស្លាប់អស់ តែគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលត្រូវស្លាប់ឡើយ។ ផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរមើល ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលត្រូវស្លាប់ឡើយ ប៉ុន្តែ ផារ៉ោនមានព្រះហឫទ័យរឹងចចេស មិនព្រមបើកឲ្យប្រជាជនទៅទេ។
និក្ខមនំ 9:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺមានព្រះបន្ទូលថា “ចូរបើកឲ្យប្រជារាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។ ប្រសិនបើព្រះករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះករុណានៅតែឃាត់ពួកគេ នោះព្រះអម្ចាស់នឹងប្រើបារមីរបស់ព្រះអង្គ ប្រហារហ្វូងសត្វរបស់ព្រះករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្នរោគយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ ព្រះអម្ចាស់មិនប្រហារហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ឲ្យវិនាសដូចហ្វូងសត្វរបស់ជនជាតិអេស៊ីបទេ»។ ព្រះអម្ចាស់កំណត់ពេលវេលា ដោយមានព្រះបន្ទូលថា ស្អែកព្រះអង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។ នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់បានប្រហារហ្វូងសត្វទាំងប៉ុន្មាននៅស្រុកអេស៊ីបឲ្យវិនាស ប៉ុន្តែ គ្មានសត្វណាមួយរបស់ជនជាតិអ៊ីស្រាអែលត្រូវវិនាសឡើយ។ ព្រះចៅផារ៉ោនបានចាត់គេឲ្យទៅស៊ើបសួរ ហើយស្ដេចជ្រាបថាគ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែល ត្រូវវិនាសឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យមានះ មិនព្រមអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលចេញទៅទេ។
និក្ខមនំ 9:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យចូលទៅគាល់ផារ៉ោន ទូលទ្រង់ថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញចុះ ដ្បិតបើឯងមិនព្រមឲ្យគេទៅទេ ហើយចេះតែឃាត់ឃាំងទៀត នោះមើល ព្រះហស្តនៃព្រះយេហូវ៉ា នឹងនៅលើហ្វូងសត្វទាំងប៉ុន្មានរបស់ឯងដែលនៅចំការ គឺទាំងសេះ លា អូដ្ឋ ហើយហ្វូងគោ ហ្វូងចៀមផង វានឹងកើតជំងឺអាសន្នជាយ៉ាងវេទនា តែព្រះយេហូវ៉ាទ្រង់នឹងញែកហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែល នឹងហ្វូងសត្វរបស់សាសន៍អេស៊ីព្ទចេញពីគ្នា ដូច្នេះ នឹងគ្មានស្លាប់សត្វណាមួយរបស់ពួកកូនចៅអ៊ីស្រាអែលឡើយ ព្រះយេហូវ៉ាទ្រង់ក៏ដាក់កំណត់ថា ថ្ងៃស្អែកឡើង ព្រះយេហូវ៉ាទ្រង់នឹងធ្វើការនេះនៅក្នុងស្រុក លុះដល់ថ្ងៃស្អែក នោះព្រះយេហូវ៉ាទ្រង់ក៏ធ្វើដូច្នោះ ហ្វូងសត្វរបស់សាសន៍អេស៊ីព្ទក៏ស្លាប់ទាំងអស់ តែគ្មានស្លាប់សត្វណាមួយក្នុងហ្វូងសត្វរបស់កូនចៅអ៊ីស្រាអែលទេ ផារ៉ោនទ្រង់ចាត់គេទៅស៊ើបមើល ក៏ឃើញថា គ្មានសត្វណាមួយក្នុងហ្វូងសត្វរបស់សាសន៍អ៊ីស្រាអែលដែលបានស្លាប់សោះ ប៉ុន្តែផារ៉ោនមានព្រះទ័យរឹងចចេសមិនព្រមបើកឲ្យបណ្តាជនទៅទេ។