និក្ខមនំ 4:1-4

និក្ខមនំ 4:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ជឿ ហើយ​មិន​ស្ដាប់​សម្ដី​ទូលបង្គំ​ទេ។ ពួក​គេ​នឹង​ពោល​មក​ទូលបង្គំ​ថា “ព្រះ‌អម្ចាស់​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ព្រះអង្គ​ឡើយ”»។ ព្រះ‌អម្ចាស់​សួរ​លោក​ថា៖ «តើ​អ្នក​កាន់​អ្វី?» លោក​ឆ្លើយ​ថា៖ «ទូលបង្គំ​កាន់​ដំបង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!»។ លោក​ម៉ូសេ​បោះ​ដំបង​ទៅ​ដី ដំបង​នោះ​ក៏​ក្លាយ​ជា​ពស់។ លោក​ម៉ូសេ​រត់​ចេញ​ពី​ពស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «លូក​ដៃ​ចាប់​កន្ទុយ​វា​ទៅ!»។ លោក​លូក​ដៃ​ចាប់​វា ពស់​នោះ​ក៏​ប្រែ​ទៅ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​លោក។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «មើល៍ គេ​នឹង​មិន​ជឿ​ទូល‌បង្គំ ឬ​ស្តាប់​តាម​ទូល‌បង្គំ​ទេ ដ្បិត​គេ​នឹង​ពោល​ថា "ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​ទេ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​មាន​អ្វី​នៅ​ដៃ​របស់​អ្នក?» លោក​ឆ្លើយ​ថា៖ «មាន​ដំបង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!» លោក​ក៏​បោះ​ដំបង​ទៅ​ដី ហើយ​ដំបង​ត្រឡប់​ទៅ​ជា​សត្វ​ពស់ លោក​ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លូក​ដៃ​ទៅ​ចាប់​កន្ទុយ​វា​ទៅ!» លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​របស់​លោក​វិញ។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ម៉ូសេ​ប្រកែក​ថា មើល គេ​នឹង​មិន​ជឿ​ទូលបង្គំ ឬ​ស្តាប់​តាម​ទូលបង្គំ​ទេ គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​លេច​មក​ឯ​អ្នក​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា តើ​មាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង រួច​ទ្រង់​ប្រាប់​ថា ចូរ​បោះ​ទៅ​ដី​ទៅ លោក​ក៏​បោះ​ទៅ ហើយ​ដំបង​នោះ​ត្រឡប់​ទៅ​ជា​សត្វ​ពស់ ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់​នោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​លូក​ដៃ​ទៅ​ចាប់​ត្រង់​កន្ទុយ​វា លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​លោក​វិញ

ចែក​រំលែក
អាន និក្ខមនំ 4