ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «មើល៍ គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ ដ្បិតគេនឹងពោលថា "ព្រះយេហូវ៉ាមិនបានលេចមកឲ្យអ្នកឃើញទេ"»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «តើមានអ្វីនៅដៃរបស់អ្នក?» លោកឆ្លើយថា៖ «មានដំបង»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!» លោកក៏បោះដំបងទៅដី ហើយដំបងត្រឡប់ទៅជាសត្វពស់ លោកម៉ូសេក៏រត់ចេញពីសត្វពស់។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលូកដៃទៅចាប់កន្ទុយវាទៅ!» លោកក៏លូកដៃទៅចាប់ រួចពស់នោះត្រឡប់ទៅជាដំបងនៅដៃរបស់លោកវិញ។
អាន និក្ខមនំ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 4:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ