និក្ខមនំ 4:1-13

និក្ខមនំ 4:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ជឿ ហើយ​មិន​ស្ដាប់​សម្ដី​ទូលបង្គំ​ទេ។ ពួក​គេ​នឹង​ពោល​មក​ទូលបង្គំ​ថា “ព្រះ‌អម្ចាស់​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ព្រះអង្គ​ឡើយ”»។ ព្រះ‌អម្ចាស់​សួរ​លោក​ថា៖ «តើ​អ្នក​កាន់​អ្វី?» លោក​ឆ្លើយ​ថា៖ «ទូលបង្គំ​កាន់​ដំបង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!»។ លោក​ម៉ូសេ​បោះ​ដំបង​ទៅ​ដី ដំបង​នោះ​ក៏​ក្លាយ​ជា​ពស់។ លោក​ម៉ូសេ​រត់​ចេញ​ពី​ពស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «លូក​ដៃ​ចាប់​កន្ទុយ​វា​ទៅ!»។ លោក​លូក​ដៃ​ចាប់​វា ពស់​នោះ​ក៏​ប្រែ​ទៅ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​លោក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ជឿ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​អ្នក​ឃើញ​មែន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ លោក​ម៉ូសេ​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។ ព្រះ‌អម្ចាស់​បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្ដង​ទៀត»។ លោក​ម៉ូសេ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​លោក​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​ជា​ដូច​ធម្មតា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សម្គាល់​ក្រោយ​នេះ។ ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ជឿ​លើ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្ដាប់​សម្ដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ ទូលបង្គំ​មិន​មែន​ជា​មនុស្ស​ពូកែ​វោហារ​ទេ ដ្បិត​ទូលបង្គំ​មិន​ប្រសប់​និយាយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​ត្រូវ​និយាយ»។ លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ព្រះអង្គ​ចាត់​នរណា​ម្នាក់​ទៀត​ឲ្យ​ទៅ​ចុះ!»។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «មើល៍ គេ​នឹង​មិន​ជឿ​ទូល‌បង្គំ ឬ​ស្តាប់​តាម​ទូល‌បង្គំ​ទេ ដ្បិត​គេ​នឹង​ពោល​ថា "ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​ទេ"»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​មាន​អ្វី​នៅ​ដៃ​របស់​អ្នក?» លោក​ឆ្លើយ​ថា៖ «មាន​ដំបង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!» លោក​ក៏​បោះ​ដំបង​ទៅ​ដី ហើយ​ដំបង​ត្រឡប់​ទៅ​ជា​សត្វ​ពស់ លោក​ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លូក​ដៃ​ទៅ​ចាប់​កន្ទុយ​វា​ទៅ!» លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​របស់​លោក​វិញ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «នេះ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​មែន»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​ទៅ​លើ​ទ្រូង​អ្នក​ទៅ» លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ពេល​ដក​ដៃ​មក​វិញ មើល៍ ដៃ​របស់​លោក​កើត​ឃ្លង់ ឡើង​ស​ដូចហិមៈ។ បន្ទាប់​មក ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​អ្នក​ម្តង​ទៀត»។ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួចកាល​លោក​ដក​ដៃ​មក​វិញ នោះ​មើល៍ ដៃរបស់​លោក​ត្រឡប់​មក​ដូច​ធម្មតា​វិញ។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទីមួយ​ទេ គេ​មុខ​ជា​ជឿ​ទី​សម្គាល់​ក្រោយ​នេះ។ ប្រសិន‌បើ​គេ​មិន​ជឿ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អ្នក​ទេ ត្រូវ​យក​ទឹក​ទន្លេ​នីល​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​មនុស្ស​មិន​សូវ​មាន​វោហារ​ទេ គឺ​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​នៅ​ពេល​នេះ ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្ដាត​ក៏​ដំឡាន់​ផង»។ ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស? តើ​អ្នក​ណាធ្វើ​ឲ្យ​គេ​ទៅ​ជា​គ ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​ជា​យើង ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ យើង​នឹង​នៅ​ជា‌មួយ​មាត់​អ្នក ហើយ​បង្រៀន​ពី​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ»។ លោក​ម៉ូសេ​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌អង្គ​ចាត់​អ្នក​ណា​ម្នាក់​ផ្សេង​វិញ​ទៅ!»។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ជឿ ហើយ​មិន​ស្ដាប់​សម្ដី​ទូលបង្គំ​ទេ។ ពួក​គេ​នឹង​ពោល​មក​ទូលបង្គំ​ថា “ព្រះ‌អម្ចាស់​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ព្រះអង្គ​ឡើយ”»។ ព្រះ‌អម្ចាស់​សួរ​លោក​ថា៖ «តើ​អ្នក​កាន់​អ្វី?» លោក​ឆ្លើយ​ថា៖ «ទូលបង្គំ​កាន់​ដំបង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!»។ លោក​ម៉ូសេ​បោះ​ដំបង​ទៅ​ដី ដំបង​នោះ​ក៏​ក្លាយ​ជា​ពស់។ លោក​ម៉ូសេ​រត់​ចេញ​ពី​ពស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «លូក​ដៃ​ចាប់​កន្ទុយ​វា​ទៅ!»។ លោក​លូក​ដៃ​ចាប់​វា ពស់​នោះ​ក៏​ប្រែ​ទៅ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​លោក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ជឿ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប បាន​បង្ហាញ​ព្រះអង្គ​ឲ្យ​អ្នក​ឃើញ​មែន»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ លោក​ម៉ូសេ​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។ ព្រះ‌អម្ចាស់​បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្ដង​ទៀត»។ លោក​ម៉ូសេ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​លោក​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​ជា​ដូច​ធម្មតា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សម្គាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សម្គាល់​ក្រោយ​នេះ។ ប្រសិន​បើ​ពួក​គេ​នៅ​តែ​មិន​ជឿ​លើ​ទី​សម្គាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្ដាប់​សម្ដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ ទូលបង្គំ​មិន​មែន​ជា​មនុស្ស​ពូកែ​វោហារ​ទេ ដ្បិត​ទូលបង្គំ​មិន​ប្រសប់​និយាយ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​ត្រូវ​និយាយ»។ លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ព្រះអង្គ​ចាត់​នរណា​ម្នាក់​ទៀត​ឲ្យ​ទៅ​ចុះ!»។

ចែក​រំលែក
អាន និក្ខមនំ 4

និក្ខមនំ 4:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ម៉ូសេ​ប្រកែក​ថា មើល គេ​នឹង​មិន​ជឿ​ទូលបង្គំ ឬ​ស្តាប់​តាម​ទូលបង្គំ​ទេ គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​លេច​មក​ឯ​អ្នក​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា តើ​មាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង រួច​ទ្រង់​ប្រាប់​ថា ចូរ​បោះ​ទៅ​ដី​ទៅ លោក​ក៏​បោះ​ទៅ ហើយ​ដំបង​នោះ​ត្រឡប់​ទៅ​ជា​សត្វ​ពស់ ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់​នោះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​លូក​ដៃ​ទៅ​ចាប់​ត្រង់​កន្ទុយ​វា លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​លោក​វិញ នេះ​គឺ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ពួក​ឰយុកោ ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​បាន​លេច​មក​ឯ​ឯង។ ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៀត​ថា ចូរ​ឯង​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ឥឡូវ​ចុះ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ដក​មក​វិញ​ឃើញ​មាន​កើត​ឃ្លង់​ស​ដូច​ហិមៈ រួច​ទ្រង់​ប្រាប់​ថា ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ម្តង​ទៀត លោក​ក៏​ដាក់​ចូល​ទៅ រួច​ដក​ចេញ​មក ហើយ​មើល ដៃ​បាន​ត្រឡប់​ទៅ​ដូច​ជា​ធម្មតា​ដើម​វិញ ទ្រង់​មាន​បន្ទូល​ថា បើ​គេ​មិន​ជឿ​ឯង ហើយ​មិន​ស្តាប់​តាម​ទី​សំគាល់​មុន នោះ​គេ​នឹង​ជឿ​ដោយ‌សារ​ទី​សំគាល់​ក្រោយ​នេះ​ដែរ តែ​បើ​គេ​មិន​ជឿ​ទី​សំគាល់​ទាំង​២​នេះ​ទេ ហើយ​មិន​ព្រម​ស្តាប់​តាម​ឯង​ផង នោះ​ត្រូវ​ឲ្យ​យក​ទឹក​ទន្លេ​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​ឯង​យក​ពី​ទន្លេ​មក នោះ​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​វិញ។ ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​លោក​ថា តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ​ទេ ដូច្នេះ ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង នោះ​ម៉ូសេ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ចាត់​អ្នក​ណា​មួយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ

ចែក​រំលែក
អាន និក្ខមនំ 4