និក្ខមនំ 33:21-23
និក្ខមនំ 33:21-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឈរជិតយើងលើដុំថ្ម នៅកន្លែងនេះ! ពេលសិរីរុងរឿងរបស់យើងឆ្លងកាត់តាមនេះ យើងនឹងលាក់អ្នកក្នុងក្រហែងថ្ម ហើយយកដៃរបស់យើងមកបាំងអ្នក រហូតទាល់តែយើងឆ្លងផុតទៅ។ បន្ទាប់មក យើងនឹងដកដៃចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែគ្មាននរណាអាចឃើញមុខយើងទេ»។
និក្ខមនំ 33:21-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាក៏មានព្រះបន្ទូលទៀតថា៖ «មើល៍! មានកន្លែងមួយនៅជិតយើង ដែលអ្នកត្រូវឈរនៅលើថ្ម ហើយកាលណាសិរីល្អរបស់យើងឆ្លងកាត់ យើងនឹងដាក់អ្នកក្នុងក្រហែងថ្មមួយ ហើយយើងនឹងបាំងអ្នកដោយដៃរបស់យើង រហូតទាល់តែយើងឆ្លងផុត។ បន្ទាប់មក យើងនឹងដកដៃយើងចេញ ហើយអ្នកនឹងឃើញយើងពីក្រោយ តែអាចមិនឃើញមុខយើងឡើយ»។
និក្ខមនំ 33:21-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ាទ្រង់ក៏មានបន្ទូលថា មើល មានកន្លែងនេះជាទីនៅជិតអញ ត្រូវឲ្យឯងឈរនៅលើថ្មដានេះចុះ កំពុងដែលសិរីល្អរបស់អញកាត់នៅមុខឯង នោះអញនឹងដាក់ឯងទៅក្នុងទីក្រហែងថ្ម១ ហើយនឹងបាំងឯងដោយដៃដរាបដល់អញបានទៅហួស រួចអញនឹងដកដៃអញចេញ ឲ្យបានឃើញអញពីខាងខ្នងវិញ ឥតឃើញមុខឡើយ។