និក្ខមនំ 33:19
និក្ខមនំ 33:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងសម្តែងសេចក្ដីសប្បុរសរបស់យើង ហើយយើងប្រកាសឈ្មោះយើង ជាព្រះអម្ចាស់ នៅចំពោះមុខអ្នក។ យើងនឹងមានចិត្តមេត្តាករុណាដល់នរណាដែលយើងមេត្តាករុណា យើងក៏នឹងមានចិត្តអាណិតអាសូរដល់នរណាដែលយើងអាណិតអាសូរដែរ»។
និក្ខមនំ 33:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងសម្ដែងអស់ទាំងសេចក្ដីសប្បុរសរបស់យើងនៅចំពោះមុខអ្នក ក៏នឹងប្រកាសពីឈ្មោះរបស់យើងជា "យេហូវ៉ា" នៅមុខអ្នកដែរ យើងនឹងប្រោសអ្នកណាដែលយើងចង់ប្រោស ហើយនឹងសម្ដែងសេចក្ដីមេត្តាករុណាដល់អ្នកណាដែលយើងមេត្តាករុណា»។
និក្ខមនំ 33:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចទ្រង់មានបន្ទូលតបថា អញនឹងឲ្យអស់ទាំងសេចក្ដីសប្បុរសរបស់អញដើរកាត់នៅមុខឯង ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» នៅមុខឯងផង អញនឹងប្រោសដល់អ្នកណាដែលអញចង់ប្រោស ហើយនឹងផ្សាយសេចក្ដីមេត្តាករុណាដល់អ្នកណាដែលអញចង់ផ្សាយឲ្យ