និក្ខមនំ 33:12-16

និក្ខមនំ 33:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍! ព្រះ‌អង្គ​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​ប្រជា‌ជន​នេះ​ទៅ តែ​ព្រះ‌អង្គ​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា‌មួយ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់ ហើយ​អ្នក​ក៏​ប្រកប​ដោយ​គុណ​របស់​យើង​ដែរ"។ ឥឡូវ​នេះ ប្រសិន​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​មែន​នោះ សូម​បង្ហាញ​ផ្លូវ​របស់​ព្រះ‌អង្គ​ដល់​ទូល​បង្គំ​ឥឡូវ​នេះ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ព្រះ‌អង្គ ហើយ​ឲ្យ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។ សូម​នឹក​ចាំ​ពី​សាសន៍​នេះ ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «វត្ត‌មាន​របស់​យើង​នឹង​ទៅ​ជា‌មួយ​អ្នក ហើយ​យើង​នឹង​ឲ្យ​អ្នក​បាន​សម្រាក»។ លោក​ម៉ូសេ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​ទេ សូម​កុំ​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​នេះ​ឡើយ។ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​បាន បើ​ព្រះ‌អង្គ​មិន​យាង​ទៅ​ជា‌មួយ​យើង​ខ្ញុំ​នោះ? យ៉ាង​នេះ​ឯង ដែល​យើង​ខ្ញុំ គឺ​ទូល‌បង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នឹង​បាន​ខុស​ប្លែក​ពី​ជាតិ​សាសន៍​ឯ​ទៀត​នៅ​លើ​ផែន‌ដី»។

ចែក​រំលែក
អាន និក្ខមនំ 33

និក្ខមនំ 33:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ទូលបង្គំ​នាំ​ប្រជា‌ជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​នឹង​ចាត់​នរណា​ឲ្យ​ទៅ​ជា​មួយ​ទូលបង្គំ​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់ ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​មែន​នោះ សូម​បង្ហាញ​មាគ៌ា​របស់​ព្រះអង្គ​មក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ទៀត​ផង។ សូម​នឹក​ចាំ​ថា​ប្រជា‌ជាតិ​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ទៅ​ជា​មួយ​អ្នក ហើយ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក»។ លោក​ម៉ូសេ​ទូល​ថា៖ «ប្រសិន​បើ​ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ទេ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​ចាក​ចេញ​ពី​នេះ​ឡើយ។ តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​គេ​ដឹង​ថា ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ ព្រម​ទាំង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ? គឺ​មាន​តែ​ព្រះអង្គ​យាង​ទៅ​ជា​មួយ​យើង​ខ្ញុំ​ប៉ុណ្ណោះ ទើប​គេ​ឃើញ​ថា ទូលបង្គំ និង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ខុស​ប្លែក​ពី​ជាតិ​សាសន៍​ទាំង‌ឡាយ​នៅ​លើ​ផែនដី»។

ចែក​រំលែក
អាន និក្ខមនំ 33

និក្ខមនំ 33:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ម៉ូសេ​លោក​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទ្រង់​បង្គាប់​មក​ទូលបង្គំ​ឲ្យ​នាំ​បណ្តាជន​នេះ​ឡើង​ទៅ តែ​ទ្រង់​មិន​បាន​ឲ្យ​ទូលបង្គំ​ដឹង ជា​ទ្រង់​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា​មួយ​សោះ ទ្រង់​បាន​មាន​បន្ទូល​ថា អញ​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ ហើយ​ឯង​ក៏​ប្រកប​ដោយ​គុណ​របស់​អញ​ផង ដូច្នេះ បើ​ទូលបង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត​មែន នោះ​សូម​សំដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូលបង្គំ​ផង ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ទ្រង់ ហើយ​ឲ្យ​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត រួច​សូម​ទ្រង់​នឹក​ចាំ​ពី​សាសន៍​នេះ​ថា​ជា​រាស្ត្រ​របស់​ទ្រង់​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា វិញ្ញាណ​អញ​នឹង​ទៅ​ជា​មួយ​នឹង​ឯង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​សំរាក ម៉ូសេ​ក៏​ទូល​ថា បើ‌សិន​ណា​ជា​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​មិន​យាង​ទៅ​ជា​មួយ​ទេ នោះ​សូម​កុំ​នាំ​យើង​ខ្ញុំ​រាល់​គ្នា​ឡើង​ចេញ​ពី​ទី​នេះ​ទៅ​ឡើយ ដ្បិត​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ទូលបង្គំ ហើយ​នឹង​រាស្ត្រ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ទៅ​បាន តើ​មិន​មែន​ដោយ​ទ្រង់​យាង​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ​ឬ​អី យ៉ាង​នោះ​ឯង យើង​ខ្ញុំ គឺ​ខ្លួន​ទូលបង្គំ នឹង​រាស្ត្រ​របស់​ផង​ទ្រង់ នឹង​បាន​ញែក​ចេញ​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត​ដែល​នៅ​ផែនដី​នេះ។

ចែក​រំលែក
អាន និក្ខមនំ 33