និក្ខមនំ 33:1-3

និក្ខមនំ 33:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ចុះ ចេញ​ពី​ទី​នេះ​ទៅ ព្រម​ទាំង​ប្រជា​ជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ ទៅ​ឯ​ស្រុក​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ថា "យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពូជ​ពង្ស​របស់​អ្នក"។ យើង​នឹង​ចាត់​ទេវតា​មួយ​ឲ្យ​នាំ​មុខ​អ្នក ហើយ​យើង​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ។ ចូរ​ឡើង​ទៅ​ឯ​ស្រុក​មួយ​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​យើង​មិន​ឡើង​ទៅ​កណ្ដាល​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​មនុស្ស​ក្បាល​រឹង»។

ចែក​រំលែក
អាន និក្ខមនំ 33

និក្ខមនំ 33:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាក​ចេញ​ពី​ទី​នេះ ជា​មួយ​ប្រជា‌ជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីប ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប ថា​នឹង​ប្រគល់​ឲ្យ​ពូជ‌ពង្ស​របស់​គេ។ យើង​នឹង​ចាត់​ទេវតា​របស់​យើង​ឲ្យ​នាំ​មុខ​អ្នក យើង​នឹង​បណ្ដេញ​ជន‌ជាតិ​កាណាន ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​ក្នុង​ស្រុក ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ ប៉ុន្តែ យើង​នឹង​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ក្រែង​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​នៅ​តាម​ផ្លូវ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​រឹង‌រូស»។

ចែក​រំលែក
អាន និក្ខមនំ 33

និក្ខមនំ 33:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​ចុះ ឲ្យ​ចេញ​ពី​ទី​នេះ​ឡើង​ទៅ ព្រម​ទាំង​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ផង ទៅ​ឯ​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ដោយ​ពាក្យ​ថា នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពូជ​ឯង​ត​ទៅ អញ​នឹង​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ហើយ​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស​ចេញ ឯង​នឹង​ឡើង​ទៅ​ឯ​ស្រុក​១​ដែល​មាន​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​អញ​មិន​ឡើង​ទៅ​កណ្តាល​ពួក​ឯង​ទេ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​វិនាស​តាម​ផ្លូវ ដ្បិត​ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង។

ចែក​រំលែក
អាន និក្ខមនំ 33