និក្ខមនំ 3:21-22
និក្ខមនំ 3:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងធ្វើឲ្យប្រជាជននេះបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ហើយកាលណាអ្នករាល់គ្នាចេញមក នោះអ្នករាល់គ្នានឹងមិនចេញមកដោយដៃទទេឡើយ គឺស្ត្រីម្នាក់ៗនឹងសុំគ្រឿងមាស គ្រឿងប្រាក់ និងសម្លៀកបំពាក់ពីអ្នកជិតខាង ហើយពីស្ត្រីដែលរស់នៅក្នុងផ្ទះជាមួយគ្នា យកមកឲ្យកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងបង្ហិនសាសន៍អេស៊ីព្ទបែបដូច្នេះឯង»។
និក្ខមនំ 3:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងធ្វើឲ្យជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនរបស់អ្នក ហើយពេលអ្នករាល់គ្នាចេញមកនោះ មិនមែនចេញមកដោយដៃទទេឡើយ។ ស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា គឺមានមាសប្រាក់ ព្រមទាំងសម្លៀកបំពាក់ដែលអ្នករាល់គ្នាយកមកឲ្យកូនប្រុសកូនស្រីរបស់ខ្លួន។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។
និក្ខមនំ 3:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងធ្វើឲ្យជនជាតិបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ហើយកាលណាចេញទៅ នោះឯងរាល់គ្នានឹងមិនទៅដោយដៃទទេឡើយ គឺគ្រប់ទាំងស្រីៗនឹងសូមគ្រឿងមាស គ្រឿងប្រាក់ នឹងសំលៀកបំពាក់ពីអ្នកជិតខាង ហើយពីអ្នកដែលអាស្រ័យនៅផ្ទះជាមួយគ្នា ហើយឯងរាល់គ្នានឹងបំពាក់ឲ្យកូនប្រុសកូនស្រីឯងវិញ ដូច្នេះ ឯងរាល់គ្នានឹងបង្ហិនពួកសាសន៍អេស៊ីព្ទទៅ។