និក្ខមនំ 21:1-6

និក្ខមនំ 21:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ច្បាប់​ផ្សេងៗ ដែល​អ្នក​ត្រូវ​យក​ទៅ​ដាក់​នៅ​មុខ​គេ កាល​ណា​អ្នក​ទិញ​បាវ​បម្រើ​ជា​សាសន៍​ហេព្រើរ គេ​នឹង​បម្រើ​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ នៅ​ឆ្នាំ​ទី​ប្រាំពីរ គេ​នឹង​រួច​ចេញ ឥត​ជាប់​មាន​បំណុល​អ្វី​ឡើយ។ ប្រសិន‌បើ​គេ​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ឯង តែ​បើ​គេ​មាន​ប្រពន្ធ​មក​ជា‌មួយ នោះ​ប្រពន្ធ​របស់​គេ​ត្រូវ​ចេញ​ទៅ​ជា‌មួយ​ដែរ។ ប្រសិន‌បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​រក​ឲ្យ ហើយ​នាង​បង្កើត​បាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​នឹង​បាន​ជា​របស់​ចៅ‌ហ្វាយ ហើយ​អ្នក​នោះ​ត្រូវ​ចេញ​ទៅ​តែ​ម្នាក់​ឯង។ ប៉ុន្តែ ប្រសិន‌បើ​បាវ​បម្រើ​នោះ​និយាយ​ថា "ខ្ញុំ​ស្រឡាញ់​ចៅ‌ហ្វាយ និង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចេញ​ទៅ​ទេ" នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​គេ​ទៅ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​ក្រប​ទ្វារ​ផ្ទះ ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​របស់​គេ ដូច្នេះ អ្នក​នោះ​នឹង​ត្រូវ​នៅ​បម្រើ​ចៅ‌ហ្វាយ​ជា​រៀង​រហូត។

ចែក​រំលែក
អាន និក្ខមនំ 21

និក្ខមនំ 21:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​វិន័យ​ផ្សេងៗ​ដែល​អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​អនុវត្ត​តាម: ប្រសិន​បើ​អ្នក​ទិញ​ជន‌ជាតិ​ហេប្រឺ​ម្នាក់​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ គេ​នឹង​បម្រើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ គេ​នឹង​មាន​សេរី‌ភាព​ចាក​ចេញ​ពី​អ្នក​ទៅ ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ទាំង​អស់។ បើ​ខ្ញុំ​បម្រើ​នោះ​មក​តែ​ម្នាក់​ឯង គេ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ប្រពន្ធ​មក​ជា​មួយ គេ​ត្រូវ​ចាក​ចេញ​ទៅ​ជា​មួយ​ប្រពន្ធ​ដែរ។ ប្រសិន​បើ​ចៅហ្វាយ​របស់​គេ​រក​ប្រពន្ធ​ឲ្យ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បម្រើ​ចៅហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បម្រើ​ប្រកាស​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ ព្រម​ទាំង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​បាន​សេរី‌ភាព​ទេ នោះ​ចៅហ្វាយ​ត្រូវ​នាំ​គេ​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់ ហើយ​ឲ្យ​ខ្ញុំ​បម្រើ​នោះ​ឈរ​នៅ​មាត់​ទ្វារ ឬ​ផ្អែក​ទៅ​នឹង​ក្រប​ទ្វារ​ផ្ទះ រួច​ចៅហ្វាយ​យក​ដែក​មក​ចោះ​ត្រចៀក​គេ។ ដូច្នេះ អ្នក​នោះ​នឹង​នៅ​បម្រើ​ចៅហ្វាយ​រហូត​ត​ទៅ។

ចែក​រំលែក
អាន និក្ខមនំ 21

និក្ខមនំ 21:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​មាត្រា​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ឯង​ត្រូវ​យក​ទៅ​ដាក់​នៅ​មុខ​គេ។ បើ​ឯង​ទិញ​បាវ​ជា​សាសន៍​ហេព្រើរ នោះ​វា​ត្រូវ​នៅ​បំរើ​តែ​៦​ឆ្នាំ​ទេ លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​នឹង​រួច​ចេញ​ទៅ​ទទេ​ឥត​សង​អ្វី​ឡើយ បើ​វា​បាន​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ដែរ តែ​បើ​មាន​ប្រពន្ធ​ផង នោះ​ប្រពន្ធ​នឹង​ចេញ​ទៅ​ជា​មួយ​គ្នា បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅហ្វាយ​បាន​ឲ្យ ហើយ​នាង​បាន​បង្កើត​កូន​ប្រុស​ឬ​ស្រី​ឲ្យ​វា នោះ​ប្រពន្ធ នឹង​កូន​ទាំង​ប៉ុន្មាន​ជា​របស់​ផង​ចៅហ្វាយ​វា​វិញ ឯ​វា​ត្រូវ​ចេញ​ទៅ​តែ​ខ្លួន​ប៉ុណ្ណោះ តែ​បើ​បាវ​នោះ​និយាយ​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ​ខ្ញុំ នឹង​ប្រពន្ធ​កូន​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចេញ​ទៅ​ទេ នោះ​ចៅហ្វាយ​ត្រូវ​នាំ​វា​ទៅ​ឯ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​បង្គោល​ទ្វារ​ណា​ក្តី ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​វា ដូច្នេះ បាវ​នោះ​នឹង​ត្រូវ​នៅ​បំរើ​ចៅហ្វាយ​ជា​ដរាប​ទៅ។

ចែក​រំលែក
អាន និក្ខមនំ 21

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ