និក្ខមនំ 21:1-6

និក្ខមនំ 21:1-6 គកស១៦

នេះ​ជា​ច្បាប់​ផ្សេងៗ ដែល​អ្នក​ត្រូវ​យក​ទៅ​ដាក់​នៅ​មុខ​គេ កាល​ណា​អ្នក​ទិញ​បាវ​បម្រើ​ជា​សាសន៍​ហេព្រើរ គេ​នឹង​បម្រើ​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ នៅ​ឆ្នាំ​ទី​ប្រាំពីរ គេ​នឹង​រួច​ចេញ ឥត​ជាប់​មាន​បំណុល​អ្វី​ឡើយ។ ប្រសិន‌បើ​គេ​មក​តែ​ម្នាក់​ឯង នោះ​នឹង​ចេញ​ទៅ​តែ​ម្នាក់​ឯង តែ​បើ​គេ​មាន​ប្រពន្ធ​មក​ជា‌មួយ នោះ​ប្រពន្ធ​របស់​គេ​ត្រូវ​ចេញ​ទៅ​ជា‌មួយ​ដែរ។ ប្រសិន‌បើ​ប្រពន្ធ​នោះ​ជា​ស្ត្រី​ដែល​ចៅ‌ហ្វាយ​បាន​រក​ឲ្យ ហើយ​នាង​បង្កើត​បាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​នឹង​បាន​ជា​របស់​ចៅ‌ហ្វាយ ហើយ​អ្នក​នោះ​ត្រូវ​ចេញ​ទៅ​តែ​ម្នាក់​ឯង។ ប៉ុន្តែ ប្រសិន‌បើ​បាវ​បម្រើ​នោះ​និយាយ​ថា "ខ្ញុំ​ស្រឡាញ់​ចៅ‌ហ្វាយ និង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចេញ​ទៅ​ទេ" នោះ​ចៅ‌ហ្វាយ​ត្រូវ​នាំ​គេ​ទៅ​ចំពោះ​ព្រះ រួច​ត្រូវ​នាំ​ទៅ​ឯ​ទ្វារ ឬ​ក្រប​ទ្វារ​ផ្ទះ ហើយ​យក​ដែក​ចោះ​មក​ចោះ​ត្រចៀក​របស់​គេ ដូច្នេះ អ្នក​នោះ​នឹង​ត្រូវ​នៅ​បម្រើ​ចៅ‌ហ្វាយ​ជា​រៀង​រហូត។

អាន និក្ខមនំ 21