និក្ខមនំ 18:14-15
និក្ខមនំ 18:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើសម្រាប់ប្រជាជន គាត់ក៏សួរថា៖ «តើកូនធ្វើអ្វីដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយតែម្នាក់ឯង ហើយប្រជាជនឈរនៅចំពោះមុខ តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ?» លោកម៉ូសេឆ្លើយទៅឪពុកក្មេកថា៖ «ព្រោះគេមករកខ្ញុំ ដើម្បីទូលសួរព្រះ។
និក្ខមនំ 18:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឪពុកក្មេករបស់លោកម៉ូសេឃើញការទាំងអស់ ដែលលោកធ្វើចំពោះប្រជាជន គាត់ក៏ពោលថា៖ «ម្ដេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនអង្គុយកាត់ក្ដីតែម្នាក់ឯង ទុកឲ្យប្រជាជនឈរចាំនៅមុខកូន តាំងពីព្រឹកដល់ល្ងាចបែបនេះ?»។ លោកម៉ូសេតបទៅគាត់វិញថា៖ «ប្រជាជនទាំងនេះមករកខ្ញុំ ដើម្បីទូលសួរព្រះជាម្ចាស់។
និក្ខមនំ 18:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលឪពុកក្មេកម៉ូសេ បានឃើញអស់ទាំងការដែលលោកធ្វើសំរាប់ពួកបណ្តាជនដូច្នោះ នោះក៏សួរថា តើឯងធ្វើអ្វីដូច្នេះ ហេតុអ្វីបានជាអង្គុយតែម្នាក់ឯង ហើយបណ្តាជនគេឈរនៅចំពោះមុខឯងតាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ ម៉ូសេក៏ឆ្លើយទៅឪពុកក្មេកថា ពីព្រោះគេមកឯខ្ញុំ ដើម្បីទូលសួរដល់ព្រះ