និក្ខមនំ 16:3-4

និក្ខមនំ 16:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​ពួក​លោក​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​មាន​សាច់ ហើយ​ទទួល​ទាន​អាហារ​ឆ្អែត​ជា​ជាង ដ្បិត​ដែល​លោក​នាំ​ពួក​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ គឺ​ដើម្បី​សម្លាប់​ក្រុម​ជំនុំ​នេះ​ទាំង​មូល​ដោយ​អត់​ឃ្លាន​ទេ»។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ហើយ​រាល់​ថ្ងៃ ប្រជា‌ជន​ត្រូវ​ចេញ​ទៅ​រើស​ឲ្យ​ល្មម​សម្រាប់​តែ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​យើង​បាន​ល្បង‌ល​គេ​មើល ប្រយោជន៍​ឲ្យ​ដឹង​ថា តើ​គេ​នឹង​គោរព​តាម​ច្បាប់​របស់​យើងឬ​ទេ។

ចែក​រំលែក
អាន និក្ខមនំ 16

និក្ខមនំ 16:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំ‌វិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើ​ព្រះ‌អម្ចាស់​ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​ឲ្យ​លោក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា​មក​ស្លាប់​ដោយ​អត់​ឃ្លាន ក្នុង​វាល​រហោ‌ស្ថាន​នេះ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ផ្ដល់​អាហារ​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សម្រាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ យើង​នឹង​ល្បង‌ល​មើល​ចិត្ត​ប្រជា‌ជន ដើម្បី​ឲ្យ​ដឹង​ថា គេ​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង​ឬ​ទេ?

ចែក​រំលែក
អាន និក្ខមនំ 16

និក្ខមនំ 16:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​និយាយ​នឹង​លោក​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​សំឡ ហើយ​បាន​ទទួល​ទាន​បាយ​ឲ្យ​ឆ្អែត នោះ​ជា​ជាង ដ្បិត​ដែល​អ្នក​បាន​នាំ​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ នោះ​គឺ​ដើម្បី​តែ​សំឡាប់​ពួក​ជំនុំ​នេះ​ទាំង​អស់​ដោយ​អត់‌ឃ្លាន​ទេ។ បន្ទាប់​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បណ្តាជន​ចេញ​ទៅ​រើស​ឲ្យ​ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ ដើម្បី​ឲ្យ​អញ​បាន​ល្បង‌ល​គេ​មើល តើ​គេ​នឹង​ដើរ​តាម​ច្បាប់​របស់​អញ​ឬ​ទេ

ចែក​រំលែក
អាន និក្ខមនំ 16