និក្ខមនំ 15:20-21
និក្ខមនំ 15:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុនក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។ លោកស្រីម៉ារាមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងថ្វាយព្រះអម្ចាស់ ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់ ព្រះអង្គបានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។
និក្ខមនំ 15:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ហោរាម៉ារាម បងស្រីរបស់លោកអើរ៉ុន យកក្រាប់មកកាន់នៅដៃ ហើយស្ត្រីទាំងអស់ក៏ចេញទៅតាម ទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេង។ លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។
និក្ខមនំ 15:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯហោរាម៉ារាម ជាបងស្រីរបស់អើរ៉ុន នាងក៏យកក្រាប់មកនៅដៃ ហើយបណ្តាស្ត្រីទាំងអស់គ្នាក៏ទៅតាមទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេងកញ្ឆាត់ផង ម៉ារាមនាងក៏ទទួលពាក្យឆ្លើយនឹងគេថា ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះទាំងអ្នកជិះទៅក្នុងសមុទ្រ។