និក្ខមនំ 15:1-3

និក្ខមនំ 15:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​យ៉ាង​ត្រចះ​ត្រចង់ ព្រះ‌អង្គ​បាន​ផ្តួល ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ។ ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង ព្រះ‌អង្គ​បាន​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះរបស់​ខ្ញុំ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ជា​ព្រះ​នៃ​ឪពុក​របស់​ខ្ញុំ ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ជា​អ្នក​ចម្បាំង ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន និក្ខមនំ 15

និក្ខមនំ 15:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ ទូលបង្គំ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ជ័យ‌ជម្នះ​ដ៏​ត្រចះ‌ត្រចង់ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ! ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។ ព្រះ‌អម្ចាស់​ជា​វីរ‌បុរស​ដ៏​អង់‌អាច ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន និក្ខមនំ 15

និក្ខមនំ 15:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ពី​នោះ​មក ម៉ូសេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ក៏​នាំ​គ្នា​ច្រៀង​ទំនុក​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ថា ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ឧត្តម ទ្រង់​បាន​ផ្តួល​ទាំង​សេះ ទាំង​អ្នក​ជិះ ទៅ​ក្នុង​សមុទ្រ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង​នៃ​ខ្ញុំ ហើយ​ជា​ទំនុក​ដែល​ខ្ញុំ​ច្រៀង​ផង ទ្រង់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​ខ្ញុំ ឯ​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ទ្រង់ គឺ​ជា​ព្រះ​នៃ​ឪពុក​ខ្ញុំៗ​នឹង​ដំកើង​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​ចំបាំង ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា

ចែក​រំលែក
អាន និក្ខមនំ 15