និក្ខមនំ 10:24-26

និក្ខមនំ 10:24-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ទៅ​ចុះ ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ទុក​តែ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ កូនៗ​របស់​អ្នក​រាល់​គ្នា​អាច​ទៅ​ជា‌មួយ​បាន»។ ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «ព្រះ‌ករុណា​ត្រូវ​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​មាន​សត្វ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា‌មួយ មិន​ឲ្យ​មាន​សល់​ក្រចក​ណា​មួយ​ឡើយ ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ហ្វូង​សត្វ​នោះ​ទៅ​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា ត្រូវ​យក​អ្វី​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ទៅ​ដល់​ទី​នោះ»។

ចែក​រំលែក
អាន និក្ខមនំ 10

និក្ខមនំ 10:24-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះចៅ​ផារ៉ោន​ក៏​ឲ្យ​គេ​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ‌អម្ចាស់​ចុះ តែ​ត្រូវ​ទុក​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​ទី​នេះ។ អ្នក​រាល់​គ្នា​អាច​យក​ក្មេងៗ​ទៅ​ជា​មួយ​បាន»។ លោក​ម៉ូសេ​ទូល​ស្ដេច​វិញ​ថា៖ «សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​នាំ​សត្វ​ទាំង​នោះ​ទៅ​ជា​មួយ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា និង​ជា​តង្វាយ​ដុត​ទាំង​មូល*​ដល់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទាំង​អស់​ទៅ​ជា​មួយ ដោយ​ឥត​ទុក​សត្វ​ណា​មួយ​ឲ្យ​នៅ​ទី​នេះ​ទេ។ យើង​ខ្ញុំ​ត្រូវ​ថ្វាយ​ពួក​វា​មួយ​ចំនួន​ដល់​ព្រះ‌អម្ចាស់ ប៉ុន្តែ មុន​នឹង​ទៅ​ដល់​ទី‌ដៅ យើង​ខ្ញុំ​ក៏​ពុំ​បាន​ដឹង​ថា តើ​ត្រូវ​ថ្វាយ​សត្វ​ណា​នៅ​ឡើយ»។

ចែក​រំលែក
អាន និក្ខមនំ 10

និក្ខមនំ 10:24-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ផារ៉ោន ទ្រង់​មាន​បន្ទូល​ហៅ​ម៉ូសេ​មក ប្រាប់​ថា ទៅ​ចុះ ចូរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ឲ្យ​ទុក​តែ​ហ្វូង​ចៀម ហើយ​នឹង​ហ្វូង​គោ​ឯង​រាល់​គ្នា​ប៉ុណ្ណោះ ចូរ​យក​ទាំង​កូន​តូចៗ​ទៅ​ជា​មួយ​ផង តែ​ម៉ូសេ​ប្រកែក​ថា ទេ ត្រូវ​ឲ្យ​ទ្រង់​ប្រទាន​សត្វ​សំរាប់​ជា​យញ្ញ‌បូជា នឹង​ដង្វាយ​ដុត​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រៀប​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា​មួយ មិន​ត្រូវ​នៅ​សល់ សូម្បី​តែ​ក្រចក​សត្វ​ណា​មួយ​ផង ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ពី​ហ្វូង​សត្វ​នោះ នឹង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ជា​ត្រូវ​យក​អ្វី ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ដល់​ទៅ​ទី​នោះ

ចែក​រំលែក
អាន និក្ខមនំ 10

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ