និក្ខមនំ 10:24-26

និក្ខមនំ 10:24-26 គកស១៦

ពេល​នោះ ផារ៉ោន​ហៅ​លោក​ម៉ូសេ​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ទៅ​ចុះ ចូរ​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ចុះ ទុក​តែ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ កូនៗ​របស់​អ្នក​រាល់​គ្នា​អាច​ទៅ​ជា‌មួយ​បាន»។ ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «ព្រះ‌ករុណា​ត្រូវ​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​មាន​សត្វ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ដុត ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ។ យើង​ខ្ញុំ​ត្រូវ​តែ​នាំ​ហ្វូង​សត្វ​ទៅ​ជា‌មួយ មិន​ឲ្យ​មាន​សល់​ក្រចក​ណា​មួយ​ឡើយ ព្រោះ​យើង​ខ្ញុំ​ត្រូវ​យក​ហ្វូង​សត្វ​នោះ​ទៅ​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា ត្រូវ​យក​អ្វី​ទៅ​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា​ដែរ ទាល់​តែ​បាន​ទៅ​ដល់​ទី​នោះ»។

អាន និក្ខមនំ 10