និក្ខមនំ 1:17-19
និក្ខមនំ 1:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ឆ្មបទាំងនោះកោតខ្លាចព្រះ នាងមិនបានធ្វើតាមបញ្ជារបស់ស្តេចស្រុកអេស៊ីព្ទឡើយ គឺនាងបានទុកឲ្យកូនប្រុសៗនៅរស់វិញ។ ស្តេចស្រុកអេស៊ីព្ទក៏កោះហៅឆ្មបទាំងនោះមក ហើយសួរថា៖ «ហេតុអ្វីបានជានាងធ្វើដូច្នេះ ហើយទុកឲ្យកូនប្រុសៗនៅរស់?» ឆ្មបទាំងពីរទូលផារ៉ោនថា៖ «ព្រោះស្ត្រីសាសន៍ហេព្រើរមិនដូចស្ត្រីសាសន៍អេស៊ីព្ទទេ គេរឹងប៉ឹងណាស់ ឆ្មបមិនទាន់ទៅដល់ផង នាងសម្រាលកូនរួចស្រេចទៅហើយ»។
និក្ខមនំ 1:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះគោរពកោតខ្លាចព្រះជាម្ចាស់ គាត់មិនបានធ្វើតាមបញ្ជារបស់ស្ដេចស្រុកអេស៊ីបទេ គឺគាត់ទុកឲ្យកូនប្រុសៗនៅរស់ដែរ។ ស្ដេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្ដេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។ ឆ្មបទាំងពីរទូលព្រះចៅផារ៉ោនថា៖ «ស្ត្រីជាតិហេប្រឺមិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសម្រាលកូនរួចស្រេចទៅហើយ»។
និក្ខមនំ 1:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ឆ្មបទាំងនោះជាអ្នកកោតខ្លាចដល់ព្រះ គេមិនបានធ្វើតាមបង្គាប់នៃស្តេចស្រុកអេស៊ីព្ទនោះឡើយ គឺបានទុកកូនប្រុសៗឲ្យរស់នៅវិញ ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកកូនប្រុសៗឲ្យរស់នៅនេះ ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសំរាលរួចជាមុនទៅហើយ