និក្ខមនំ 1:17-19

និក្ខមនំ 1:17-19 ពគប

ប៉ុន្តែ ឆ្មប​ទាំង​នោះ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ គេ​មិន​បាន​ធ្វើ​តាម​បង្គាប់​នៃ​ស្តេច​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ គឺ​បាន​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​វិញ ឯ​ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​ហៅ​ឆ្មប​ទាំង​នោះ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដែល​ទុក​កូន​ប្រុសៗ​ឲ្យ​រស់​នៅ​នេះ ឆ្មប​ទូល​ឆ្លើយ​ទៅ​ផារ៉ោន​ថា គឺ​ពី​ព្រោះ​ពួក​ស្រី​សាសន៍​ហេព្រើរ​មិន​មែន​ដូច​ជា​ស្រី​សាសន៍​អេស៊ីព្ទ​ទេ គេ​រហ័ស​ណាស់ ដ្បិត​ឆ្មប​មិន​ទាន់​ទាំង​មក​ដល់​ផង នោះ​គេ​បាន​សំរាល​រួច​ជា​មុន​ទៅ​ហើយ

អាន និក្ខមនំ 1