នាងអេសធើរ 8:15-17

នាងអេសធើរ 8:15-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ម៉ា‌ដេកាយ​ចាក​ចេញ​ពី​ចំពោះ​ស្តេច ទាំង​ស្លៀក‌ស​ម្លៀក​បំ​ពាក់​ក្រម​ហ្លួង ពណ៌​ខៀវ និង​ពណ៌​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង​ដែល​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ ឯ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ។ ពួក​សាសន៍​យូដា​មាន​ចិត្ត​ធូរ​ស្រាល រីក‌រាយ​សប្បាយ ហើយ​មាន​កិត្តិយស នៅ​តាម​អាណា​ខេត្ត និង​នៅ​តាម​ទី​ក្រុង នៅ​កន្លែង​ណា​ដែល​រាជ‌បញ្ជា និង​រាជ​ក្រឹត្យ​របស់​ស្តេច​បាន​ទៅ​ដល់ ទី​នោះ​ពួក​សាសន៍​យូដា​ក៏​មាន​អំណរ​សប្បាយ មាន​ការ​ជប់‌លៀង និង​មាន​ថ្ងៃ​ឈប់​សម្រាក ក៏​មាន​សាសន៍​ដទៃ​ជា​ច្រើន​ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ព្រោះគេ​ភ័យ​ខ្លាចដល់​សាសន៍​យូ​ដា។

ចែក​រំលែក
អាន នាងអេសធើរ 8

នាងអេសធើរ 8:15-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ពី​ព្រះ‌រាជា ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​លោក​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សម្រែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។ ជន‌ជាតិ​យូដា​ពោរ‌ពេញ​ដោយ​អំណរ​សប្បាយ​រីក‌រាយ​ឥត​ឧបមា ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ដោយ​ជ័យ‌ជម្នះ។ នៅ​តាម​អាណា‌ខេត្ត និង​តាម​ក្រុង​នីមួយៗ ដែល​រាជ​បញ្ជា និង​រាជ‌ក្រឹត្យ​ទៅ​ដល់ ជន‌ជាតិ​យូដា​មាន​អំណរ​សប្បាយ​ឥត​ឧបមា។ ពួក​គេ​នាំ​គ្នា​ជប់‌លៀង ហើយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​យ៉ាង​ធំ។ មាន​ជាតិ​សាសន៍​ជា​ច្រើន​ចូល​សាសន៍​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ជន‌ជាតិ​យូដា​ជា​ខ្លាំង។

ចែក​រំលែក
អាន នាងអេសធើរ 8

នាងអេសធើរ 8:15-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ម៉ា‌ដេកាយ​លោក​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ទាំង​ស្លៀក‌ពាក់​ប្រដាប់​របស់​ក្រម​ហ្លួង​ពណ៌​ខៀវ ហើយ​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ នឹង​អាវ​វែង សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ​ផង នោះ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ ដូច្នេះ ពួក​សាសន៍​យូដា​គេ​មាន​ចិត្ត​ជ្រះ‌ថ្លា​រីក‌រាយ​សប្បាយ ព្រម​ទាំង​មាន​សេចក្ដី​ថ្កំថ្កើង​ផង ហើយ​នៅ​គ្រប់​ទាំង​ខេត្ត នឹង​ទី​ក្រុង នៅ​កន្លែង​ណា ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​បង្គាប់​របស់​ស្តេច នោះ​ពួក​សាសន៍​យូដា​ក៏​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជប់‌លៀង ហើយ​មាន​ថ្ងៃ​សប្បាយ មាន​ពួក​សាសន៍​ដទៃ​ជា​ច្រើន ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ដោយ​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ។

ចែក​រំលែក
អាន នាងអេសធើរ 8