នាង​អេស‌ធើរ 8:15-17

នាង​អេស‌ធើរ 8:15-17 ពគប

ឯ​ម៉ា‌ដេកាយ​លោក​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ទាំង​ស្លៀក‌ពាក់​ប្រដាប់​របស់​ក្រម​ហ្លួង​ពណ៌​ខៀវ ហើយ​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ នឹង​អាវ​វែង សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ​ផង នោះ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ ដូច្នេះ ពួក​សាសន៍​យូដា​គេ​មាន​ចិត្ត​ជ្រះ‌ថ្លា​រីក‌រាយ​សប្បាយ ព្រម​ទាំង​មាន​សេចក្ដី​ថ្កំថ្កើង​ផង ហើយ​នៅ​គ្រប់​ទាំង​ខេត្ត នឹង​ទី​ក្រុង នៅ​កន្លែង​ណា ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ នឹង​បង្គាប់​របស់​ស្តេច នោះ​ពួក​សាសន៍​យូដា​ក៏​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជប់‌លៀង ហើយ​មាន​ថ្ងៃ​សប្បាយ មាន​ពួក​សាសន៍​ដទៃ​ជា​ច្រើន ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា ដោយ​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ។