នាងអេសធើរ 1:10-12

នាងអេសធើរ 1:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទីប្រាំពីរ កាល​ស្ដេច​មាន​ព្រះ‌ហឫ‌ទ័យ​សប្បាយ​ដោយ​ស្រា ស្ដេចក៏​បង្គាប់​មហ៊ូ‌ម៉ាន ប៊ីសថា ហា‌បូណា ប៊ីកថា អ័‌បាកថា សេថារ និង​កើកាស ជា​មហាតលិក​ទាំង​ប្រាំពីរ ដែល​បម្រើ​នៅ​ចំពោះ​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ឲ្យ​ទៅ​យាង​ព្រះ‌នាង​វ៉ាសធី ជា​អគ្គម‌ហេសី​មក​នៅ​ចំពោះ​ទ្រង់ ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​នឹង​បង្ហាញ​រូប​ឆោម​ឲ្យ​ប្រជា‌ជន និង​ពួក​មន្ត្រី​ឃើញ ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​គួរ​គយ​គន់។ ប៉ុន្ដែ ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​យាង​មក​តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហាតលិក​បាន​ទូល​ថ្វាយ​នោះ​ទេ។ ពេល​នោះ ស្ដេច​ទ្រង់​ក្រេវ‌ក្រោធ ហើយ​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង។

ចែក​រំលែក
អាន នាងអេសធើរ 1

នាងអេសធើរ 1:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ សុរា​បាន​ធ្វើ​ឲ្យ​ព្រះ‌ចៅ​អហា‌ស៊ូរុស​មាន​ព្រះ‌ហឫទ័យ​សប្បាយ​ក្រៃ‌លែង។ ស្ដេច​បង្គាប់​លោក​មហ៊ូ‌ម៉ាន លោក​ប៊ីស‌ថា លោក​ហារ‌បូណា លោក​ប៊ីគ‌ថា លោក​អបាគ‌ថា លោក​សេថារ និង​លោក​កើកាស ជា​មហា‌តលិក​ទាំង​ប្រាំ‌ពីរ​រូប ដែល​នៅ​បម្រើ​ស្ដេច ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​មក​គាល់​ស្ដេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជា‌ជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះ‌នាង ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។ ប៉ុន្តែ ព្រះ‌មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ពិរោធ​យ៉ាង​ខ្លាំង។

ចែក​រំលែក
អាន នាងអេសធើរ 1

នាងអេសធើរ 1:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ដល់​ថ្ងៃ​ទី​៧ ក្នុង​កាល​ដែល​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​សប្បាយ​ដោយ​ស្រា នោះ​ទ្រង់​បង្គាប់​ដល់​មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ នឹង​កើកាស ជា​ពួក​ក្រម​វាំង​ទាំង​៧​នាក់ ជា​អ្នក​ដែល​បំរើ​នៅ​ចំពោះ​ស្តេច​អ័ហា‌ស៊ូរុស ឲ្យ​ទៅ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី​មក​នៅ​ចំពោះ​ទ្រង់ មាន​ទាំង​ពាក់​មកុដ​ផង ដើម្បី​នឹង​សំដែង​លំអ​ព្រះ​រូប​ដល់​បណ្តាជន នឹង​ដល់​ពួក​អ្នក​ជា​ប្រធាន​ទាំង‌ឡាយ ពី​ព្រោះ​ព្រះ‌នាង​មាន​រូប‌ឆោម​ល្អ​ពេក​ណាស់ តែ​ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​មក​តាម​បង្គាប់​ស្តេច ដោយ‌សារ​ពួក​ក្រម​វាំង​នោះ​ទេ ហេតុ​នោះ​ស្តេច​ទ្រង់​ក្រេវ‌ក្រោធ​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ឡើង​ក្នុង​ព្រះ‌ទ័យ​ទ្រង់។

ចែក​រំលែក
អាន នាងអេសធើរ 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ