នាង​អេស‌ធើរ 1:10-12

នាង​អេស‌ធើរ 1:10-12 ពគប

លុះ​ដល់​ថ្ងៃ​ទី​៧ ក្នុង​កាល​ដែល​ស្តេច​ទ្រង់​មាន​ព្រះ‌ទ័យ​សប្បាយ​ដោយ​ស្រា នោះ​ទ្រង់​បង្គាប់​ដល់​មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ នឹង​កើកាស ជា​ពួក​ក្រម​វាំង​ទាំង​៧​នាក់ ជា​អ្នក​ដែល​បំរើ​នៅ​ចំពោះ​ស្តេច​អ័ហា‌ស៊ូរុស ឲ្យ​ទៅ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី​មក​នៅ​ចំពោះ​ទ្រង់ មាន​ទាំង​ពាក់​មកុដ​ផង ដើម្បី​នឹង​សំដែង​លំអ​ព្រះ​រូប​ដល់​បណ្តាជន នឹង​ដល់​ពួក​អ្នក​ជា​ប្រធាន​ទាំង‌ឡាយ ពី​ព្រោះ​ព្រះ‌នាង​មាន​រូប‌ឆោម​ល្អ​ពេក​ណាស់ តែ​ព្រះ‌នាង​វ៉ាសធី​មិន​ព្រម​មក​តាម​បង្គាប់​ស្តេច ដោយ‌សារ​ពួក​ក្រម​វាំង​នោះ​ទេ ហេតុ​នោះ​ស្តេច​ទ្រង់​ក្រេវ‌ក្រោធ​ជា​ខ្លាំង ហើយ​សេចក្ដី​កំហឹង​នោះ​ក៏​ឆួល‌ឆេះ​ឡើង​ក្នុង​ព្រះ‌ទ័យ​ទ្រង់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នាង​អេស‌ធើរ 1:10-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ