អេភេសូ 6:17-19

អេភេសូ 6:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះ‌វិញ្ញាណ។ ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់។ ចូរ​អង្វរ​ព្រះអង្គ​សម្រាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ*

ចែក​រំលែក
អាន អេភេសូ 6

អេភេសូ 6:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មួក​សឹក និង​ដាវ​របស់​ព្រះ‌វិញ្ញាណ ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ។ ចូរ​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​គ្រប់​ពេល​វេលា ដោយ​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​យ៉ាង ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់។ ចូរ​អធិស្ឋាន​ឲ្យ​ខ្ញុំ​ផង សូម​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្ដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លា‌ហាន ដើម្បី​ប្រាប់​គេ​ពី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ

ចែក​រំលែក
អាន អេភេសូ 6

អេភេសូ 6:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​យក​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​សឹក នឹង​ដាវ​របស់​ព្រះ‌វិញ្ញាណ​ដែរ គឺ​ជា​ព្រះ‌បន្ទូល ព្រម​ទាំង​ប្រើ​សេចក្ដី​អធិស្ឋាន នឹង​សេចក្ដី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះ‌វិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្ដី​ខ្ជាប់​ខ្ជួន នឹង​សេចក្ដី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់ ហើយ​ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សំដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្ដី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ

ចែក​រំលែក
អាន អេភេសូ 6

អេភេសូ 6:17-19

អេភេសូ 6:17-19 គខប