អេភេសូ 1:9-10
អេភេសូ 1:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានសម្ដែងឲ្យយើងស្គាល់អាថ៌កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ ដោយប្រាជ្ញា និងការយល់ដឹងគ្រប់យ៉ាង ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យសម្រេចទុកក្នុងព្រះគ្រីស្ទ ជាគម្រោងការមួយសម្រាប់ពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់នៅក្នុងព្រះគ្រីស្ទ ទាំងអ្វីៗនៅស្ថានសួគ៌ និងអ្វីៗនៅលើផែនដី។
អេភេសូ 1:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង*នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ ព្រះអង្គចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឲ្យរួមគ្នានៅក្នុងអង្គព្រះគ្រិស្តជាម្ចាស់តែមួយ។
អេភេសូ 1:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្ដីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ នឹងរបស់នៅផែនដីផង