អេភេសូ 1:17-19

អេភេសូ 1:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះ‌បិតា​ប្រកប​ដោយ​សិរី‌រុងរឿង​ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​បងប្អូន​មាន​ប្រាជ្ញា និង​សម្តែង​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ សូម​ព្រះ‌បិតា​បំភ្លឺ​ចិត្ត​គំនិត​បងប្អូន​ឲ្យ​យល់​ថា ដោយ​ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន បងប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បងប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* បងប្អូន​នឹង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប​យ៉ាង​ណា​ដែរ!។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​យល់​ទៀត​ថា ឫទ្ធា‌នុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះអង្គ​សម្តែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ព្រះអង្គ​បាន​សម្តែង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ជា​ព្រះ‌វរបិតា​ដ៏​មាន​សិរី​ល្អ ប្រទាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា និង​ការ​បើក​សម្ដែង​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ព្រះ‌អង្គ ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​បាន​ដឹង​ថា សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា ហើយ​ថា សម្បត្តិ​ជា​មត៌ក​ដ៏​មាន​សិរី​ល្អ​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស​លន់​របស់​ព្រះ‌អង្គ ដល់​យើង​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ ស្រប​តាម​កម្លាំង​នៃ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូ​កែ​របស់​ព្រះ‌អង្គ

ចែក​រំលែក
អាន អេភេសូ 1

អេភេសូ 1:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដើម្បី​នឹង​សូម​ឲ្យ​ព្រះ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង គឺ​ជា​ព្រះវរ‌បិតា​ដ៏​មាន​សិរី‌ល្អ បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ព្រះ‌វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញា ហើយ​ក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់ ដើម្បី​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​ឡើង ប្រយោជន៍​ឲ្យ​បាន​ដឹង​ថា ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា នោះ​មាន​សេចក្ដី​សង្ឃឹម​ជា​យ៉ាង​ណា ហើយ​ថា សិរី‌ល្អ​ដ៏​ប្រសើរ​ក្រៃ‌លែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ​ជា​យ៉ាង​ណា​ផង ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស‌លន់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ តាម​ដែល​កំឡាំង​ទ្រង់​ដ៏​មាន​ឫទ្ធិ​បាន​ពូកែ​នឹង​ធ្វើ

ចែក​រំលែក
អាន អេភេសូ 1