សាស្ដា 8:16-17

សាស្ដា 8:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ពិចារ‌ណា​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​ផែនដី ឃើញ​ថា​មាន​មនុស្ស​ដែល​មិន​ចេះ​ដេក​លក់ ទោះ​យប់​ឬ​ថ្ងៃ​ក្ដី ពេល​នោះ ខ្ញុំ​បាន​យល់​ពី​កិច្ច‌ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែង​រក​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់ ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​ណា គង់​តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​មាន​ប្រាជ្ញា​ណា​ស្មាន​ថា នឹង​រក​ស្គាល់​បាន ក៏​គង់​តែ​មិន​អាច​នឹង​យល់​បាន​ដែរ។

ចែក​រំលែក
អាន សាស្ដា 8

សាស្ដា 8:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​ប្រាជ្ញា ហើយ​សង្កេត​មើល​ការ​ខ្វល់​ខ្វាយ​របស់​មនុស្ស​នៅ​លើ​ផែនដី គឺ​គេ​ខ្វល់​ខ្វាយ​ទាំង​ថ្ងៃ​ទាំង​យប់ ដេក​ពុំ​លក់ នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្ដី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា ខ្លួន​ដឹង​ក៏​នៅ​តែ​ពុំ​អាច​យល់​បាន​ដែរ។

ចែក​រំលែក
អាន សាស្ដា 8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ