សាស្តា 8:16-17

សាស្តា 8:16-17 គកស១៦

កាល​ខ្ញុំ​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ពិចារ‌ណា​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​ផែនដី ឃើញ​ថា​មាន​មនុស្ស​ដែល​មិន​ចេះ​ដេក​លក់ ទោះ​យប់​ឬ​ថ្ងៃ​ក្ដី ពេល​នោះ ខ្ញុំ​បាន​យល់​ពី​កិច្ច‌ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែង​រក​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់ ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​ណា គង់​តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​មាន​ប្រាជ្ញា​ណា​ស្មាន​ថា នឹង​រក​ស្គាល់​បាន ក៏​គង់​តែ​មិន​អាច​នឹង​យល់​បាន​ដែរ។

អាន សាស្តា 8