សាស្ដា 5:1-3

សាស្ដា 5:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​រក្សា​ជើង​របស់​អ្នក ពេល​អ្នក​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ព្រោះ​គេ​មិន​ដឹង​ថា​គេប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។ កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ អ្នក​ត្រូវ​មាន​សម្ដី​តិច​វិញ។ ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ ក៏​ឮ​ដោយ​មាន​ពាក្យ​សម្ដី​ច្រើន​ដែរ

ចែក​រំលែក
អាន សាស្ដា 5

សាស្ដា 5:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ណា​អ្នក​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ព្រះអង្គ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ថ្វាយ​យញ្ញ‌បូជា​ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។ កុំ​ឆាប់​បើក​មាត់​និយាយ​ពេក ហើយ​ក៏​មិន​ត្រូវ​ប្រញាប់​ពោល​ពាក្យ​សន្យា​នឹង​ព្រះ‌ជាម្ចាស់​លឿន​ពេក​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​នៅ​ស្ថាន​បរម‌សុខ រីឯ​អ្នក​វិញ អ្នក​ស្ថិត​នៅ​លើ​ផែនដី។ ដូច្នេះ ត្រូវ​ចេះ​ប្រមាណ​ពាក្យ​សម្ដី​របស់​ខ្លួន។ ការ​ខ្វល់​ខ្វាយ​ច្រើន​បណ្ដាល​ឲ្យ​យល់​សប្ដិ​ច្រើន ហើយ​ការ​និយាយ​ច្រើន​ក៏​បណ្ដាល​ឲ្យ​ខុស​ច្រើន​ដែរ។

ចែក​រំលែក
អាន សាស្ដា 5

សាស្ដា 5:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​រក្សា​ជើង​ឯង ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ នោះ​វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ពី​ព្រោះ​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អាក្រក់​ទេ។ កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ‌ទ្រង់​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ ត្រូវ​ឲ្យ​ឯង​មាន​សំដី​តិច​វិញ ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ ក៏​ឮ​ដោយ​មាន​ពាក្យ​សំដី​ច្រើន​ដែរ

ចែក​រំលែក
អាន សាស្ដា 5