សាស្ដា 5:1-2
សាស្ដា 5:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូររក្សាជើងរបស់អ្នក ពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ វិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ព្រោះគេមិនដឹងថាគេប្រព្រឹត្តអំពើអាក្រក់ទេ។ កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។
សាស្ដា 5:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលណាអ្នកទៅព្រះដំណាក់របស់ព្រះជាម្ចាស់ ត្រូវពិចារណាឲ្យបានល្អិតល្អន់។ ត្រូវចូលទៅជិតព្រះអង្គ ដើម្បីត្រងត្រាប់ស្ដាប់ ជាជាងចង់ថ្វាយយញ្ញបូជាដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។ កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងព្រះជាម្ចាស់លឿនពេកដែរ ដ្បិតព្រះជាម្ចាស់គង់នៅស្ថានបរមសុខ រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសម្ដីរបស់ខ្លួន។
សាស្ដា 5:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូររក្សាជើងឯង ក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ នោះវិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ពីព្រោះគេមិនដឹងជាគេធ្វើអាក្រក់ទេ។ កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះទ្រង់គង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ ត្រូវឲ្យឯងមានសំដីតិចវិញ