សាស្ដា 1:13-18

សាស្ដា 1:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ខិត‌ខំ​ស្វែង​រក និង​យក​ប្រាជ្ញា​មក​រិះគិត​ពិចារណា​អំពី​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​កើត​មាន​នៅ​ក្រោម​មេឃ​នេះ។ ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​មនុស្ស​លោក​ខ្វល់​ខ្វាយ​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់​បំផុត។ ខ្ញុំ​បាន​ឃើញ​ថា​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ អ្វីៗ​ដែល​កោង ពុំ​អាច​បត់​ឲ្យ​ត្រង់​វិញ​បាន​ឡើយ ហើយ​អ្វីៗ​ដែល​ខ្វះ​ក៏​ពុំ​អាច​រាប់​បាន​ដែរ។ ខ្ញុំ​រិះគិត​ថា: ខ្ញុំ​មាន​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើងៗ លើស​ស្ដេច​ឯ​ទៀតៗ ដែល​គ្រង​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​មុន​ខ្ញុំ។ ខ្ញុំ​មាន​បទ​ពិសោធ​ជា​ច្រើន​អំពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង។ ខ្ញុំ​ខិត‌ខំ​ស្វែង​យល់​អំពី​ប្រាជ្ញា ព្រម​ទាំង​ស្វែង​យល់​អំពី​ភាព​លេលា និង​ការ​វង្វេង​ស្មារតី។ ខ្ញុំ​យល់​ឃើញ​ថា សូម្បី​តែ​ត្រង់​នេះ​ក៏​ដូច​ដេញ​ចាប់​ខ្យល់​ដែរ ដ្បិត​មាន​ប្រាជ្ញា​ច្រើន មាន​ទុក្ខ​កង្វល់​ក៏​ច្រើន ហើយ​មាន​ការ​ចេះ​ដឹង​ច្រើន មាន​ទុក្ខ​ព្រួយ​ក៏​ច្រើន​ដែរ។

ចែក​រំលែក
អាន សាស្ដា 1

សាស្ដា 1:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទម្ងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។ យើង​បាន​ឃើញ​កិច្ច‌ការ​ទាំង​ឡាយ​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល៍ ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ។ យើង​បាន​នឹក​ក្នុង​ចិត្ត​ថា «យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​ជាង​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​ធ្លាប់​បាន​ដឹង​ចំពោះ​ប្រាជ្ញា និង​តម្រិះ​ជា​ច្រើន»។ យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចម្កួត និង​ការ​ផ្តេស‌ផ្តាស។ ខ្ញុំ​យល់​ឃើញ​ថា ការ​នេះ​ដូច​គ្នា ក៏​មិន​ខុស​ពី​ដេញ​ចាប់​ខ្យល់​ដែរ ។ ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចម្រើន​ចំណេះ ក៏​ចម្រើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។

ចែក​រំលែក
អាន សាស្ដា 1

សាស្ដា 1:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទំងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ យើង​បាន​ឃើញ​បណ្តា‌ការ​ដែល​មាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ជា​អសារ​ឥត​ការ​ផង របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ យើង​បាន​នឹក​ក្នុង​ចិត្ត​ថា មើល យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​បាន​ធ្លាប់​ដឹង​ចំពោះ​ប្រាជ្ញា នឹង​ដំរិះ​ជា​ច្រើន​ហើយ យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​បាន​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចំកួត នឹង​សេចក្ដី​ផ្តេស‌ផ្តាស ក៏​យល់​ឃើញ​ថា ការ​នោះ​ជា​អសារ​ឥត​ការ​ដែរ ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន នោះ​ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចំរើន​ចំណេះ នោះ​ក៏​ចំរើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។

ចែក​រំលែក
អាន សាស្ដា 1