សាស្តា 1:13-18

សាស្តា 1:13-18 គកស១៦

យើង​បាន​ផ្ចង់​ចិត្ត​ពិនិត្យ​មើល ហើយ​ស្វែង​រក​ដោយ​ប្រាជ្ញា ពី​គ្រប់​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​មេឃ នេះ​ហើយ​ជា​ការ​មាន​ទម្ងន់​ដែល​ព្រះ​បាន​ប្រគល់​មក​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ។ យើង​បាន​ឃើញ​កិច្ច‌ការ​ទាំង​ឡាយ​ដែល​ធ្វើ​នៅ​ក្រោម​ថ្ងៃ ហើយ​មើល៍ ការ​ទាំង​នោះ​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ ក៏​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។ របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ។ យើង​បាន​នឹក​ក្នុង​ចិត្ត​ថា «យើង​បាន​ធំ​ឡើង​ហើយ មាន​ប្រាជ្ញា​លើស​ជាង​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត អើ ចិត្ត​យើង​ធ្លាប់​បាន​ដឹង​ចំពោះ​ប្រាជ្ញា និង​តម្រិះ​ជា​ច្រើន»។ យើង​ក៏​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចម្កួត និង​ការ​ផ្តេស‌ផ្តាស។ ខ្ញុំ​យល់​ឃើញ​ថា ការ​នេះ​ដូច​គ្នា ក៏​មិន​ខុស​ពី​ដេញ​ចាប់​ខ្យល់​ដែរ ។ ដ្បិត​ដែល​មាន​ប្រាជ្ញា​ច្រើន ក៏​កើត​ទុក្ខ​ច្រើន ហើយ​អ្នក​ណា​ដែល​ចម្រើន​ចំណេះ ក៏​ចម្រើន​សេចក្ដី​ព្រួយ​ឡើង​ដែរ។

អាន សាស្តា 1